ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ក្រោយភ្ជុំបិណ្ឌករណីឆ្លងកូវីដ១៩ ថយចុះ ខណៈករណីបាត់បង់ជីវិតនៅថេរ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ បន្ទាប់​ពីក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​មក​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិន​មានការ​កើនឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​ចំនួន​ថយ​ចុះ ចំណែក​ករណី​ស្លា​.​ប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ បន្ទាប់​ពីក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​មក​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិន​មានការ​កើនឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​ចំនួន​ថយ​ចុះ ចំណែក​ករណី​ស្លា​.​ប់ ដោយសារ​ជំងឺ​នេះ​វិញ គឺ​មាន​ចំនួន​ថេរ ។

Picture

យោង​តាម​សារ​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចេញផ្សាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ សម្តេច​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ភ្ជុំបិណ្ឌ​មក​ហើយ​នៅ​ពេល​ពលរដ្ឋ​ដើរ​លេង​ច្រើន​កន្លែង​យើង​សង្កេត​ឃើញ​ថា ចំនួន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពុំ​មានការ​កើនឡើង​នោះ​ទេ ផ្ទុយ​ទៅ​ចំនួន​ឆ្លង​ថយ​ចុះ ចំណែក​ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ថេរ ។

Picture

សម្តេច​បន្ត​ថា ៖«​ក្រោយ​ភ្ជុំបិណ្ឌ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​មិន​កើន​តែ​ថយ​ចុះ ចំណែក​ចំនួន​ស្លា​.​ប់​ថេរ ហើយ​ក៏​មាន​និន្នាការ​ថយ​ចុះ​ផង​ដែរ ។ ចំណុច​នេះ គឺជា​ចំណុច​សាកល្បង​ដ៏​ធំ​ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ជម្រាប់​ជូន​អំពី​បងប្អូន​ជនរួមជាតិ​ពី​ការ​សាកល្បង​របស់​យើង​ដើម្បី​ឈាន​ដល់​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​» ។

សម្តេច​បន្ថែម​ថា ទោះបី​ចំនួន​ឆ្លង​ជំងឺ​កូ​វី​ដ មានការ​ថយ​ចុះ ការ​ស្លា​.​ប់​មិន​កើន ហើយ​ថយ​ចុះ ក៏​ប៉ុន្តែ​ហានិភ័យ​ក៏​នៅ​មាន​នៃ​ការ​ឆ្លង​មាន​ខ្ពស់​នៅឡើយ ដូច្នេះ​ការ​សម្រប​ខ្លួន​ជាមួយ​ជំងឺ​កូ​វី​ដ គឺ​ដំណើរ​ជៀសវាង​មិន​បាន​ពីព្រោះ​យើង​មិន​អាច​ដឹង​កូ​វី​ដ​ចប់​នៅ​ពេល ។

ការ​ចាក់​វ៉ាក់សាំង​របស់​យើង​មាន​ភាពល្អ​ប្រសើរ​ដែល​មក​ដល់​ពេល មាន​ប្រជាជន​ជាង​១៣​លាន​៦​សែន​នាក់ បាន​ចាក់​វ៉ាក់សាំង​ដែល​គិត​សរុប​មាន​ចំនួន​ប្រហែល​៨៥% នៃ​ចំនួន​ប្រជាជន​ទាំងអស់ ។

Picture

សម្តេច​ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ន​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ ។ ចំណែក​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ភាគច្រើន គឺជា​អ្នក​ដែល​មាន​ជំងឺ​ធ្ងន់​កាលពីមុន ហើយ​ពួក​គាត់​មក​ដល់​មន្ទីរពេទ្យ គឺ​ចាប់ផ្តើម​មាន បញ្ហា​ធ្ងន់ធ្ងរ ។

Picture

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ស្ថានភាព​ទាំងនេះ​យើង​អាច​និយាយ​វ៉ាក់សាំង គឺជា​គ្រឹះ​ការពារ​ដ៏​រឹង​មាំ​សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​យើង​កាត់​បន្ថយ​ការ​ឆ្លង ហើយ​បើក​ឆ្លង​ហើយ​មិន​នាំ​ដល់​មាន​គ្រោះថ្នាក់​អាយុជីវិត ។ អា​លូវ​នេះ បន្ទាប់​ពី​ចាក់​ដូ​ស​ទី​២ ដល់​ពេលវេលា​ដល់​ចាក់​ដូ​ស​ទី​៣ ទៅ​តាម​តំបន់ និង​កន្លែង​មានការ​ចាក់​មុន និង​ក្រោយ ។

Picture

ចំណែក​ភ្នំពេញ​បាន​កំពុង​ធ្វើ​យុ​ទ្ធា​នា​ការ​ចាក់ ហើយ​ការ​ចាក់​ដូ​ស​ទី​៣​នេះ គឺ​ត្រូវការ​ប្រើ​រយៈពេល​ពី​ដូ​ស​ទី​២ ដល់​ដូ​ស​ទី​៣ ក្នុង​រយៈពេល​៤​ទៅ​៦​ខែ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​គ្រប់គ្រាន់ ពិសេស​នោះ​បាន​ជំនួយ​ពី​ប្រទេស​ជា​មិត្ត​មាន ចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និង​កូ​វ៉ា​ក​ជាដើម ។

Picture

ក្នុង​នោះ​យើង​ក៏​បាន​ទិញ​វ៉ាក់សាំង​មាន​ចំនួន​ច្រើន​ដែល​មក​ដល់​ពេល​នេះ​មាន​ចំនួន​៣៨​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ។ នៅ​សេសសល់​ប្រជាជន​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ៕