ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តព្រូស បើកបុកក្បាលនាគ ពុះទ្រូងផ្លូវ ក្រឡាប់ នៅស្ពានគល់ស្ពានក្រោមដីស្ទឹងមានជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង ​បានក្រឡាប់​ច្រងាង កណ្តាលផ្លូវ​ បន្ទាប់ពីបើករេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគ​ពុះចែកទ្រូងផ្លូវ ពេញទំហឹង នៅចំណុចគល់ស្ពានក្រោមដីស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ…

រាជធានីភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង ​បានក្រឡាប់​ច្រងាង កណ្តាលផ្លូវ​ បន្ទាប់ពីបើករេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគ​ពុះចែកទ្រូងផ្លូវ ពេញទំហឹង នៅចំណុចគល់ស្ពានក្រោមដីស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បង្កអោយមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង ១៦ និង៤៥នាទី ល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១​។

​ប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ បង្កម៉ាកតូយូតាព្រូស ពណ៌ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ 2BB-5406 បើកបរដោយនារីម្នាក់ រួមដំណើរដោយមនុស្សម្នាក់ផ្សេងទៀត ( មិនស្គាល់អត្តសញ្ញាណទាំង ២នាក់ ) ធ្វើដំណើរ​តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម​។ ខណៈ​ធ្វើដំណើរដល់ចំណុចកើតហេតុ រថយន្តស្រាប់តែរេចង្កូត ទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្តាលអោយរថយន្ត​ក្រឡាប់​ ច្រងាង​នៅខាងឆ្វេងម្ខាងផ្លូវ បណ្តាលអោយ​រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​។

ភ្លាមៗ អ្នកបើកបររថយន្ត និងអ្នក​រួមដំណើរ​ បានបើកទ្វារចេញពីរថយន្ត ហើយរត់​ចេញពីកន្លែងកើតហេតុ​បាត់ស្រមោល​។

បន្ទាប់​​ពី​កើត​ហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ​ចុះអន្តរាគមន៍​ធ្វើការវាស់វែង ​ស្ទួចយករថយន្ត​បង្ក​ទៅរក្សាទុក​នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ រង់ចាំដោះស្រាយ​ទៅតាមនីតិវិធី​ច្បាប់​​នៅពេលក្រោយ​៕ លីហេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ