ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេស្រែពក និងទន្លេសេសាន្ត ក្នុងខេត្តរតនគិរី នៅបន្តឡើងលើសកម្រិត​ប្រកាសអាសន្ន

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ចាប់ពី​ថ្ងៃទី​១៧-១៨ ខែតុលា ឆ្នាំ​២០២១ ខេត្តរតនគិរី បានទទួល​រង​នូវ​ជំនន់​ទឹក​ទន្លេស្រែពក និង​ទន្លេ​សេសា​ន្ត​។ ក្នុងនោះ គិត​មកទល់​ល្ងាច​ថ្ងៃទី​១៨ ខែតុលា…

ខេត្តរតនគិរី​៖ ចាប់ពី​ថ្ងៃទី​១៧-១៨ ខែតុលា ឆ្នាំ​២០២១ ខេត្តរតនគិរី បានទទួល​រង​នូវ​ជំនន់​ទឹក​ទន្លេស្រែពក និង​ទន្លេ​សេសា​ន្ត​។ ក្នុងនោះ គិត​មកទល់​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ទឹក​នៅ​បន្ត​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​ទឹកជំនន់ នៅ​ទន្លេស្រែពក និង​ទន្លេ​សេសា​ន្ត គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៨ ខែតុលា​នេះ រួមមាន​៖

១.​ទន្លេ​សេសា​ន្ត គិត​ត្រឹម​ម៉ោង ៤:៣០​នាទី​រសៀល ទឹក​មាន​កម្ពស់ ៩.៤៦​ម៉ែត្រ (​ប្រកាសអាសន្ន ៨.៥០​ម៉ែត្រ​)

២.​ទន្លេស្រែពក គិត​ត្រឹម​ម៉ោង ៤:៣០​នាទី​រសៀល ទឹក​មាន​កម្ពស់ ១៣.១៩​ម៉ែត្រ (​ប្រកាសអាសន្ន ១២.៥០​ម៉ែត្រ​)

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្តថា ក្នុង​រយ​:​ពេល​ពីរ​ថ្ងៃនេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តរតនគិរី បាន​សហការ​ជាប់​ជាប្រចាំ​ជាមួយ​អា​ជ្ញ​ធរ ភូមិ ឃុំ ស្រុក ខេត្ត និង​យោធភូមិភាគ​ទី​១ ក្នុង​ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​តំបន់​ទំនាបៗ ដែល​ទឹក​លិច​ចូលដល់​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ជា​បណ្តើ​រហើយ​។

​យ៉ាងណាក៏ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ជំនន់​ទឹកទន្លេ​ទាំងពីរ​ខាងលើ រយ​:​ពេល​ពីរ​ថ្ងៃនេះ មិនទាន់​ដល់​លក្ខណ​:​ធ្ងន់ធ្ងរ​ទេ ដោយ​ទឹក​ឡើង ក្នុង​កម្រិត​សន្សឹមៗ​៕​

Picture
Picture
Picture
Picture
Picture
Picture
Picture