ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំខ្លួន​ តៃកុង​ឡាន​ ករណី​បុក​រះ​ស្លា.ប់ និង​របួស​៦​នាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ​ថា សំណុំរឿង​អ្នកបើកបរ​បុក​រះ បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ ៣​នាក់ និង​របួសធ្ងន់ ៣​នាក់​នោះ ត្រូវ​បាន​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ហើយ ។

ក្រោយ​បើក​ការ​ស៊ើបសួរ​តំណាង​អយ្យការ បាន​សម្រេច​ចោទប្រកាន់​អ្នកបើកបរ​រូប​នោះ ពី​បទ​.​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា ក្នុង​ស្ថានភាព​ស្រវឹង បណ្តាល​ឲ្យ​របួស និង​ស្លាប់​ដល់​អ្នក​ដទៃ ច្រើន​នាក់ តាម​បញ្ញត្តិ​មាត្រា​៨៣ កថាខណ្ឌ​ទី​២ ចំណុច​ខ​-​គ និង​មាត្រា ៨៥ កថាខណ្ឌ ទី​២ ចំណុច ខ​-​គ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

ដោយពេល​វេលា​ល្ងាច​ផុត​ម៉ោង​រដ្ឋបាល ជនសង្ស័យ​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ត​កិច្ច​វិញ នឹង​តម្រូវ​ឲ្យ​ព្រឹកស្អែក​ថ្ងៃ​ទី​១៩ ខែតុលា នាំ​មក​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ ដើម្បី​សាកសួរ​បន្ត នឹង​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ដែល​ជា​តៃកុង​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លា​.​ប់ និង​៣​នាក់​ទៀត រង​របួសធ្ងន់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សំណុំរឿង​នោះ​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១៦ ខែតុលា ឆ្នាំ​២០២១ មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ម្នាក់​ត្រូវ​ឃាត់ខ្លួន ។ រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7060 បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​រេ​ចង្កូត​បុក​រះ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាងលិច​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ប្រមាណ​៥០​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នកបើកបរ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ហៃ វិចិត្រ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ ជា​អ្នក​រកស៊ី នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ។ បើ​តាម​ការ​ចោទប្រកាន់​បទល្មើស​លើ​ជនសង្ស័យ មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ