ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​​មេគោ​ផើម​មួយ​ក្បាល​សង្ស័យ​សម្ងំ​កើត​កូន​ក្នុង​ព្រៃ

8 ឆ្នាំ មុន

​​​ខេត្ត​បន្ទាយ​មានជ័យ ៖ គោ​ឈ្មោល​-​ញី​ចំនួន​៦​ក្បាល ក្រោយ​ពី​បាត់​ រក​ឃើញ​៥​ក្បាល​មក​វិញ ​​នៅបាត់​​​គោញី​ផើម​មួយ​ក្បាល​ទៀត ​​សង្ស័យ​​សម្ងំ​កើត​កូន​ក្នុង​​ព្រៃ ​​ហើយ​សមត្ថ​កិច្ច​​បាន​និង​កំពុង​​​រុករកបន្ត​ទៀត ​។​

​​​ខេត្ត​បន្ទាយ​មានជ័យ ៖ គោ​ឈ្មោល​-​ញី​ចំនួន​៦​ក្បាល ក្រោយ​ពី​បាត់​ រក​ឃើញ​៥​ក្បាល​មក​វិញ ​​នៅបាត់​​​គោញី​ផើម​មួយ​ក្បាល​ទៀត ​​សង្ស័យ​​សម្ងំកើតកូន​ក្នុង​​ព្រៃ ​​ហើយ​សមត្ថ​កិច្ច​​បាន​និង​កំពុង​​​រុករកបន្ត​ទៀត ​។​

លោក​វរសេនីយ៍ទោ​ ស៊ិ​ន ណា​រ៉ា​ក់ នាយ​រង​ការិយាល័យ​កណ្តាលនគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា​ ​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ​ខែមីនា​ ឆ្នាំ​២០១៦ នគរបាល​ប៉ុស្តិ៍​​រដ្ឋបាលសំបួរ បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោ​ឈ្មោះ ​ថា ប៊ុ​ន​សឿ​ត ហៅ​ធូ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​នៅ​ភូមិស្រ​ណា​ល ឃុំ​សំបួរ ស្រុក​មង្គល​បុ​រី ​​បាន​ប្រាប់​សមត្ថកិច្ច​ថា ​គាត់​បាន​បាត់គោ​​​ចំនួន​៦​ក្បាលមាន​ឈ្មោល​-​ញី​ ក្នុង​នោះ​មាន​គោ​សម្បុរ​ស៣​ក្បាល ក្រហម​២​ក្បាល ​និង​ត្នោត​១​ក្បាល មាន​ផើម​១​ក្បាល ដែល​គាត់​បាន​លែង​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​បឹង​ចក ចម្ងាយ​៥០០​ម៉ែត្រ​ពី​ភូមិស្រ​ណា​ល ​ឃុំ​សំបួរ​ស្រុក​មង្គលបុ​រី ​។

​លោកនាយ​រង​ការិយាល័យ​កណ្តាលនគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា​​ បន្ទាប់​ពី​ទទួល​បាន​​​ព័ត៌មាន​ លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​​បាន​ដឹកនាំ​កម្លាំង​នគរបាល​​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កម្លាំង​នគរបាល​​​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បុ​រី ​​ចុះ​ប្រ​តិ​ប​តិ្ត​ការ​រុករករហូត​ឈាន​​តៅ​រក​ឃើញ​​​គោ​ឈ្មោល​-​ញី​ចំនួន​៥​ក្បាល នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែមីនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​បឹង​យាយ​សុ​ន​ខាងលិច​​ឆៀង​​ខា​ត្បូង​ភូមិ​តា​សល់ ឃុំ​គោ​កប​ល្ល័​ង្គ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បុ​រី និង​បាន​​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ​។​ ចំណែក​១​ក្បាល​ដែល​ផើម​នោះ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ​សម្ងំ​កើតកូន​នៅ​កន្លែង​ណាមួយ ដែល​ពេល​នេះ​កំពុង​​​រុករ​ក​​បន្តទៀត ​៕