ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​រោគ​សញ្ញា​មួយ​ចំនួន​ដែលបណ្តាល​មក​ពី​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង

10 ឆ្នាំ មុន

មានការ​កត់​សម្គាល់ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ឡើងក​ម្តៅ​នៃ​ភព​ផែនដី​ដែល​ហៅ​ថា​គ្រោះ​ធម្មជាតិ​កាន់តែ​ខ្លាំង​ឡើង​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ទទួល​រង​នូវ​ឥទ្ធិពល​នេះ​បង្ក​វិនាសកម្ម​មិន​តិច​ទេ​។

មានការ​កត់​សម្គាល់ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ឡើងក​ម្តៅ​នៃ​ភព​ផែនដី​ដែល​ហៅ​ថា​គ្រោះ​ធម្មជាតិ​កាន់តែ​ខ្លាំង​ឡើង​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ទទួល​រង​នូវ​ឥទ្ធិពល​នេះ​បង្ក​វិនាសកម្ម​មិន​តិច​ទេ​។ ចាំ​បាន​ទេ​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​ឥណ្ឌា​បាន​ជួប​គ្រោះ​រាំង​ស្ងួត​ក្តៅ​ហួតហែង​ហួស​ពី​ការ​ទ្រាំ ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ប្រទេស​នេះ​ស្លាប់​មិន​តិច​រយ​នាក់​ទេ​ដោយសារ​ការ​វាយប្រហារ​ពី​កត្តា​ធម្មជាតិ​។

ខាងក្រោម​នេះ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​មាន​ដូច​ជា​៖
-​បែកញើស​ខ្លាំង
-​ខ្សោយកម្លាំង
-​រាង​កាយ​ស្លេកស្លាំង
-​ស្បែក​ស្អិត​ជាប់​ជា​និច្ច
-​ជីពចរ​ដើរ​ញាប់
-​ចង្អោរ ឬ​ក្អួត
-​នឹង​អាច​ដួល​សន្លប់​   

របៀប​ជួយ​សង្គ្រោះ​នៅ​ពេល​លោក​អ្នក​ជួប​បញ្ហា​ទាំងនេះ ៖
-​ប្តូរ​ទិស​ដៅ​ទៅ​កន្លែង​ត្រជាក់
-​សណ្តូក​ខ្លួន​ដេក និង​ដោះ​សម្លៀក​បំពាក់​ក្រៅ​ចេញ​រួច​ដកដង្ហើម​វែង​ៗ
-​ជូត​នឹង​កន្សែង​ត្រជាក់​លើ​ខ្លូ​ន​ប្រាណ​ដើម្បី​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន
-​ទទួលទាន​ទឹក​សន្សឹម​ៗ​កុំ​បង្ខំ
-​បើ​មាន​ក្អួត​នៅ​តែ​បន្ត​រហូត គួរ​បញ្ជូន​គេ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ព្រោះ​ជា​អាការ​ធ្ងន់ធ្ងរ​ហើយ​។

សីតុណ្ហភាព​កម្តៅ​ដែល​បង្ក​ឱ្យ​ដួល​សន្លប់​នោះ ស្ថិត​ក្នុង​កម្រិត ៖
-​កម្តៅ​ក្នុង​ខ្លួន​លើស​ពី​៣៩,៥​អង្សា​សេ
-​ស្បែក​ឡើង​ជាំ​ក្រហម ឬ​ស្បែក​ស្ងួត​ក្រៀម
-​ជីពចរ​ដើរ​ញាប់ ក្តៅ​ដង្ហក់
-​អាច​បាត់បង់​ស្មារតី ។

ជា​រួម​រាង​កាយ​មនុស្ស​យើង​បើកាលណា​ទទួល​រង​នូវ​ឥទ្ធិពល​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេក​ធ្វើ​ឱ្យ ស្បែក​ឡើង​ក្រៀម ហេវ​ហត់​អស់កម្លាំង រាង​កាយ​ស្លេកស្លាំង​ដោយសារ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ក្តៅ​ដង្ហក់​ខ្លាំង​នឹង​អាច​ឈាន​ទៅ​ដួល​សន្លប់​…​ដែល​សញ្ញា​ទាំង​អស់នេះ​តម្រូវ​ឱ្យ​មានការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ៕