ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្មេញសតាមបែបធម្មជាតិ ជាមួយនឹងវិធីធម្មជាតិ!

2 ឆ្នាំ មុន

មិនមែនយើងទាំងអស់គ្នា សុទ្ធតែមានធ្មេញសស្អាតដូចតារាក្នុងទូរទស្សន៍នោះទេ។ ស្នាមញញឹមស្រស់បំព្រងត្រូវបានបំពេញមួយផ្នែកធំ ដោយពណ៌របស់ធ្មេញ។ ការមានធ្មេញពណ៌លឿង គឺជាទុក្ខកង្វល់របស់អ្នកដែលត្រូវការស្នាមញញឹមស្អាត។ តើធ្វើបែបណាទើបអាចជួយឱ្យធ្មេញលឿងរបស់អ្នកមានពណ៌ស ដោយចំណាយតិច ឬក៏ មិនអស់លុយតែម្តង?…

មិនមែនយើងទាំងអស់គ្នា សុទ្ធតែមានធ្មេញសស្អាតដូចតារាក្នុងទូរទស្សន៍នោះទេ។ ស្នាមញញឹមស្រស់បំព្រងត្រូវបានបំពេញមួយផ្នែកធំ ដោយពណ៌របស់ធ្មេញ។ ការមានធ្មេញពណ៌លឿង គឺជាទុក្ខកង្វល់របស់អ្នកដែលត្រូវការស្នាមញញឹមស្អាត។ តើធ្វើបែបណាទើបអាចជួយឱ្យធ្មេញលឿងរបស់អ្នកមានពណ៌ស ដោយចំណាយតិច ឬក៏ មិនអស់លុយតែម្តង?

១. ដុសធ្មេញបន្ទាប់ពីទទួលទាន

វិធីល្អបំផុតដើម្បីធ្វើឱ្យធ្មេញសតាមបែបធម្មជាតិ ទោះបីជាវាអាចមិនស្រួលបំផុតក៏ដោយ គឺគ្រាន់តែដុសធ្មេញរបស់អ្នកជាមួយថ្នាំដុសធ្មេញ ដែលសមស្រប​​​ បន្ទាប់ពីញ៉ាំអាហារឬផឹកភេសជ្ជៈ។ ដរាបណាអ្នកធ្វើវាជាប្រចាំ អ្នកនឹងអាចឃើញភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

២. ប្រើសារធាតុធ្យូងសកម្ម ឬ ​Activated Charcoal

ធ្យូងសកម្ម គឺជាវិធីងាយស្រួលបំផុតនិងមានតំលៃថោកបំផុត ដើម្បីធ្វើឱ្យធ្មេញរបស់អ្នកសតាមបែបធម្មជាតិ។ អ្នកអាចគ្រាន់តែកិនគ្រាប់ធ្យូងមួយគ្រាប់ ទៅជាម្សៅ។ ជ្រលក់ច្រាសដុសធ្មេញសើមស្អាតរបស់អ្នក ចូលទៅក្នុងម្សៅធ្យូង ហើយដុសធ្មេញរបស់អ្នកដូចធម្មតា។

៣. លាយថ្នាំដុសធ្មេញជាមួយនឹងអំបិល ម្សៅ Baking Soda និង ក្រូចឆ្មា

លាយថ្នាំដុសធ្មេញមួយស្លាបព្រា ដាក់អំបិលបន្តិច ម្សៅ Baking Soda បន្តិច និង ទឹកក្រូចឆ្មា ៤-៥ ដំណក់ចូលក្នុងចានមួយ។ ដុសធ្មេញជាមួយល្បាយនេះរយៈពេល ៤-៥ នាទី។ អ្នកនឹងឃើញភាពខុសប្លែកគ្នាបន្ទាប់ពីប្រើតែម្តង។ អ្នកត្រូវធ្វើបែបនេះមួយខែត្រឹមតែ២ដងប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ