ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ជំរុញ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ពង្រឹង​កិច្ចសហ​ការ​ជាមួយ​អ្នក​សារព័ត៌មាន និង​អាជ្ញាធរ​ ដើម្បី​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ពិត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អ្នក​នាំ​ក្រសួង​ព័ត៌មាន​ជំរុញ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ពង្រឹង​កិច្ចសហការ​ជាមួយ​អ្នក​សារព័ត៌មាន និង​អាជ្ញា​ធ​រ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត បង្កើន​ទំនុកចិត្ត​ពី​សាធារណជន​ ។

កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ អនុ​រដ្ឋ​លេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន រួម​ជាមួយ​ឯកឧត្តម គឹ​ម ហុង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​អ​ញ្ជើ​ញ​ដឹកនាំ​កិច្ចប្រជុំ​តម្រង់​ទិស​ស្តី​ពី​ការងារ​ព័ត៌មាន និង​សាធា​រណ​មតិ​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័​ត៌​មាន​ខេត្តតាកែវ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ បាន​លើក​ឡើង​ថា ការ​ពង្រឹង​កិច្ច​ស​ហ​ការ​ជាមួយ​អ្នក​សារព័ត៌មាន​ទាំង​ក្នុង​ស្ថាប័នរដ្ឋ ឯកជន និង​អ្នក​ផលិត​មាតិកា​ឌី​ជី​ថ​ល គឺជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការ​ចាប់​យក​ព័ត៌មាន​ពី​មូលដ្ឋាន និង​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​អាច​ដោះស្រាយ​បាន​ទាន់​ពេលវេលា​។

ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ជំរុញ​ឱ្យ​មន្ទីរ​ព័ត៌មាន បង្កើត​បណ្តា​ញ​ទំនាក់ទំនង​ជិត​ស្និទ្ធិ ជាមួយ​អ្នក​សារ​ព័ត៌មាន និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដើម្បី​ធានា​ថា ​ព័ត៌មាន​ត្រូវ​បាន​ផ្ដល់​ជូន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។ យន្តការ​នេះ​នឹង​ជួយ​លុប​បំបាត់​ការ​ផ្សព្វផ្សាយ​ដែល​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​។

ជាមួយ​គ្នា​នេះ មន្ទីរ​ព័ត៌មាន​ត្រូវ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ផលិត​មាតិកា​ឌី​ជី​ថ​ល​ថ្មី​ៗ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ខេត្ត ការ​យល់​ដឹង​ពី​សុខភាព និង​ការ​ដោះស្រាយ​កង្វល់​នានា​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រ​សិទ្ធ​ភាព​ ។ ឯកឧត្តម​បាន​បញ្ជាក់​​ថា មន្ទីរ​ព័ត៌មាន​ដើរតួ​ជា​សេនាធិការ​ជូន​រដ្ឋបាល​រាជធានី​-​ខេត្ត​ ។

រាល់​ហេតុការណ៍​នានា មន្ទីរ​ត្រូវ​តាមដាន និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត តាម​រយៈ​អភិបាលរង​ទទួល​បន្ទុក ដើម្បី​សុំ​គោលការណ៍​ណែនាំ ឈាន​ទៅ​ការ​បកស្រាយ​បំភ្លឺ​ការ​ពិត​ជូន​សាធារណជន​បាន​ទាន់​ពេលវេលា សម្រាប់​លើ​ការ​កសាង​ទំនាក់ទំនង និង​ការ​ជឿ​ទុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អនុ​រដ្ឋ​លេខា​ធិ​ការ​បាន​គូសបញ្ជាក់​ថា សេរីភាព​សារ​ព័​ត៌​មាននៅ​កម្ពុជា​ ត្រូវ​បាន​វាយតម្លៃ​ថា ​មាន​ភាពល្អ​ប្រសើរ​ឈាន​ឡើងជា​បន្ត​បន្ទាប់ ទោះបី​នៅ​មាន​ចំណុច​ត្រូវ​ពង្រឹង ដែល​ក្នុង​នោះ​ យើង​ត្រូវ​ជំរុញ​ការ​បន្ត​សហការ​គ្នា​រវាង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​លើកកម្ពស់​គុណភាព​សារព័ត៌​មាននៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

លោក ឱ​ក វ​ណ្ណា អនុប្រធាន​មន្ទីរ និង​ជា​ប្រធាន​ក្រុមការងារ​សាធារណ​មតិ តំណាង​ឱ្យ​លោក​ពៅ សុ​ខន ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តតាកែវ បាន​ថ្លែង​អំណ​រ​គុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដែល​បាន​ផ្ដល់​អនុសាសន៍ និង​តម្រង់​ទិស​ការងារ​សាធារណ​មតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ។

លោក​បាន​ចាត់​ទុក​ការ​តម្រង់​ទិស​នេះ​ថា ជា​កត្តា​សំខាន់​ក្នុង​ការ​លើកកម្ពស់​គុណ​ភា ព និង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​សាធារណ​មតិ​នៅ​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ៕