ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា ​ឆក់យកជីវិត​មនុស្ស​ជិត​៣០​នាក់ និងបាត់ខ្លួនច្រើ​ន​នាក់​

2 ឆ្នាំ មុន

ឥណ្ឌា ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២៦​នាក់​ បាន​ស្លា​.​ប់​បាត់ប់ង​ជីវិត​ក្នុង​គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ប្រទេស​

ឥណ្ឌា ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២៦​នាក់​ បាន​ស្លា​.​ប់​បាត់ប់ង​ជីវិត​ក្នុង​គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ដែល ​បណ្តាល​ឲ្យ​ទឹកទន្លេ​ជន់​ឡើង​យ៉ាង​ខ្លាំង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។

កុមារ​ចំនួន​៣​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លា​.​ប់​ ។ មានការ​ព្រួយបារម្ភ​ថា ចំនួន​អ្នក​ស្លា​.​ប់​អាច​នឹង​កើតឡើង​ខណៈ​ដែល​មនុស្ស​ជា​ច្រើន​នាក់​បាន​បាត់​ខ្លួន​។

កម្លាំង​ទឹក​ហូរ​ខ្លាំង​បាន​ស្រូប​យក​ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​ទៅ និង​កាត់​ផ្តាច់​ក្រុង និង​ភូមិ​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ Kerela​។ ភ្លៀង​ខ្លាំង​ជា​ច្រើន​ថ្ងៃ​បណ្តាល​ឲ្យ​មានការ​រអិល​បាក់​ដី ហើយ​ប្រជាជន​ជា​ច្រើន​បាន​ជាប់​នៅ​ក្នុងស្រុក Kottayam​។ កងកម្លាំង​ឥណ្ឌា​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​។

មន្ត្រី​ឥណ្ឌា​និយាយ​ថា ឧ​ទ្ធ​ម្ភា​ចក្រ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ដឹក​គ្រឿង​ផ្គង់​ផ្គង និង​បុគ្គលិក​ទៅ​កាន់​តំបន់​ដែល​ប្រជាជន​ជាប់​ក្រោម​គំនរ​បាក់បែក​បង្ក​ឡើង​ដោយសារ​ការ​រអិល​បាក់​ដី​។

សូម​រម្លឹក​ថា រដ្ឋ Kerela របស់​ឥណ្ឌា​តែង​ជួប​គ្រោះ​មហន្តរាយ​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដែល​បង្ក​ឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។

កាលពី​ឆ្នាំ​២០១៨ មនុស្ស​ជាង​៤០០​នាក់​បាន​ស្លា​.​ប់ និង​ជាង១​លាន​នាក់​ត្រូវ​ធ្វើការ​ផ្លាស់​ទី ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រដ្ឋ​នោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ