រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនសាមសុងប្រកាសបើកសម្ពោធជាផ្លូវការនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មីម៉ាក The Triangle នៅលើទីផ្សារកម្ពុជាកាលពេលថ្មីៗនេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ។ ពិធីនេះមានការចូលរួមជាកិត្តិយសពីលោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជានិងឡាវ រួមនឹងថ្នាក់គ្រប់គ្រងក្រុមហ៊ុនសាមសុង និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ។
ម៉ាស៊ីនត្រជាក់រាងត្រីកោណនេះធ្វើឲ្យខ្យល់ត្រជាក់ចេញបានលឿនដែលអាចសាយភាយពេញបន្ទប់ដោយសារបច្ចេកវិទ្យាPOWERboost បង្កើតឡើងដោយ8-Pole Inverter និងបច្ចេកវិទ្យា Digital Inverter របស់សាមសុង ។ លើសពីនេះ បច្ចេកវិទ្យាVirus Doctor និង3Care Filter មានសមត្ថភាពខ្ពស់ក្នុងការច្រោះធូលី មេរោគក្នុងខ្យល់ និងបាក់តេរីផ្សេងៗដែលបង្កឲ្យមានជំងឺអាលែក្ស៊ី។
ថ្លែងក្នុងពិធីបើកសម្ពោធលោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិកប្រចាំកម្ពុជានិងឡាវបានឲ្យដឹងថា ម៉ាស៊ីនត្រជាក់ម៉ាកThe Triangle មានរូបរាងស្រស់ស្អាត និងមានសមត្ថភាពធ្វើឱ្យត្រជាក់បានលឿននាំមកនូវផាសុកភាពដល់អតិថិជនរបស់យើង ។ យើងបានបង្កប់លក្ខណៈពិសេសៗ និងទំនើបដើម្បីធានាថា វាគឺជាឧបករណ៍វៃឆ្លាត និងផ្តលភាពសុខស្រួលដល់អតិថិជននៅដើមឆ្នាំនេះ ។ លោកបន្តថា ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះអាចរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យត្រជាក់បានយូរដោយមិនចាំបាច់បិទបើក ឬកំណត់សីតុណ្ហភាពចុះឡើង ដូច្នេះវាប្រើប្រាស់ថាមពលអគ្គិសនីកាន់តែតិច ។ បច្ចេកវិទ្យាDigital Inverterជំនាន់ថ្មីប្រើប្រាស់ថាមពលត្រឹមតែ៣២% នៃការប្រើប្រាស់ថាមពលម៉ាស៊ីនត្រជាក់ធម្មតា មានន័យថា វាអាចសន្សំសំចៃបានរហូតដល់៦៨% ។ ជាមួយនឹងមុខងារនេះនឹងធ្វើឲ្យបន្ទប់ត្រជាក់លឿនជាងមុន ដោយសារដំណើរការក្នុងកម្រិតអតិបរិមាជាមួយនឹងល្បឿនកង្ហារត្រឹមតែ៣០នាទីប៉ុណ្ណោះដើម្បីបង្គ្រប់ភាពត្រជាក់ក្នុងបន្ទប់ ៕
ចែករំលែកព័តមាននេះ