ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាក់បាំងជិតល្អ! ស្មានតែផ្ទះលក់អីវ៉ាន់ លុះបែក​ការណ៍ដល់អាជ្ញាធរចុះឡោមព័ទ្ធ ទើប​ដឹង​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​បុរី​សន្តិភាព​

​រាជធានី​ភ្នំពេញ ​៖ ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា ផ្ទះ​នេះ​មាន​បើក​លេងល្បែ.ង​ស៊ី​សង ហើយ​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ ។

នៅ​ក្នុង​​ប្រតិបត្តិ​ចុះបង្ក្រាបករណី​ខាងលើនេះ ​កម្លាំង​អាជ្ញាធរ​ខាងលើ​បាន​ធ្វើការ​ឃាត់ខ្លួន​មេការ​ល្បែ.ង​ចំនួន​២​នាក់​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​តាម​ច្បាប់ ​។ ​ប៉ុន្តែ​ពុំ​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ដែល​ជា​អ្នក​ជួល​ផ្ដល់​ទីតាំង​សម្រាប់​លេងល្បែ.ង​នោះ​ឡើយ ដោយ​អះអាង​ថា​ ម្ចាស់ផ្ទះ​រូប​នេះ​អត់​ដឹង​រឿង​អី​ទេ ។ ​ដោយឡែក​មនុស្ស​ប្រុស​និង​ស្រី​ចំនួន​១៥​នាក់​ផ្សេង​ទៀត ដែល​ជា​អ្នក​ញៀ.ន​ល្បែ.ង​ក៏​ពុំ​ត្រូវ​បាន​ឃាត់​ដែរ គឺ​អាជ្ញាធរ​ត្រឹមតែ​ធ្វើការ​អប់រំ​រួច​ក៏​ដោះ​លែង​ទៅ​វិញ​។

តាម​អ្នក​ភូមិ​ខាងលើ​បាន​បង្ហើប​ប្រាប់​ថា ទីតាំង​ខាងលើ​គឺជា​ផ្ទះល្វែង​ហើយ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ឈ្មោះ​តា​យ៉ា​ន ជួល​ឲ្យ​មនុស្ស​១​ក្រុម​នោះ​បើក​ដំណើរការ​លេងល្បែង​រួម​មាន​បៀរ និង​ឡូ​តូ​អេ​ឡិច​ត្រូ​និ​ច ដោយ​លួចលាក់​យូរ​មក​ហើយ​ដែរ ដែល​មាន​បុរស​មេការ​ទាំង​២​នាក់​ខាងលើ​ជា​អ្នក​រៀបចំ​បើក​លេង​ ។ ​ម្យ៉ាងទៀត​មាន​មនុស្ស​ចូល​ទៅ​លេង​នៅ​នោះ​ច្រើន​និង​លាក់បាំង​ជិត​ល្អ​ណាស់ ទាល់តែ​អ្នក​ញៀ.ន​ល្បែ.ង​ទើប​ដឹង បើ​ពុំ​មែន​ជា​អ្នកលេង​ល្បែ.ង​ទេ​គឺ​ពុំ​ដឹង​ឡើយ ព្រោះ​ទីតាំង​នេះ​មាន​លក់​សម្ភារៈ​ផ្សេង​ៗ​និង​គ្រឿងទេស​នៅ​ខាងក្រោម ចំណែកឯ​ជាន់​ទី​១​និង​ទី​២​កំពុង​សាងសង់​ពុំ​ទាន់​រួចរាល់​នៅឡើយ ហើយ​តា​យ៉ា​ន​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ជួល​ឲ្យ​គេ​បើក​ល្បែង​នៅ​ខាងលើ​នោះ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បើ​មើល​ពី​ខាងក្រៅ​ទៅ​ពុំ​ដឹង​ថា ​មាន​ល្បែ.ង​ស៊ី​សង​នៅ​ទីនោះ​ទេ ឃើញ​អ្នកលេង​ល្បែ.ង​ចេញ-ចូល​ដែរ​ តែ​ស្មានថា​អ្នក​ទៅ​ទិញ​អីវ៉ាន់​ ឬ​ក្រុម​ជាង​ធ្វើ​ផ្ទះ​នោះ​ប៉ុណ្ណោះ​ ។ ​ប៉ុន្តែ​សកម្មភាព​ល្មើសច្បាប់​បែប​នេះ ​គឺ​ពុំ​អាច​លាក់បាំង​បាន​រហូត​ទេ ទីបំផុត​ត្រូវ​បែក​ការណ៍​ដឹង​ដល់​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ទៅ​បង្ក្រាប ​។ ​ដោយនៅ​ពេល​ចុះ​ទៅ​ដល់​អាជ្ញាធរ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ពី​ខាងក្រោម​ប្រមាណ​១​ម៉ោង ទើប​ឡើង​ទៅ​ជាន់​លើ​រួច​ឃាត់ខ្លួន​បុរស​ជា​មេការ​២​នាក់ ព្រមទាំង​ដកហូត​សម្ភារៈ​មួយ​ចំនួន និង​ធ្វើការ​អប់រំ​ដល់​បុរស​និង​ស្ត្រី​១៥​នាក់​ទៀត ដែល​ជា​អ្នក​ញៀ.ន​ល្បែ.ង​រួច​ដោះ​លែង​វិញ​ភ្លាម​ៗ​ដែរ​។

បន្ទាប់​មក​ទៀត ​អាជ្ញាធរ​បាន​នាំ​បុរស​ជា​មេការ​២​នាក់​នោះ​ទៅ​ប្រគល់​ជូន​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​តាម​ច្បាប់​ ។​ ប៉ុន្តែ​ពុំ​បាន​ឃាត់ខ្លួន​តា​យ៉ា​ន ដែល​ជា​ម្ចាស់ផ្ទះ​និង​ជា​អ្នក​ជួល​ផ្ដល់​ទីតាំង​សម្រាប់​លេងល្បែង​នោះ​ឡើយ​។ ដោយ​សមត្ថកិច្ច​ខាងលើ​និយាយ​ថា​ម្ចាស់ផ្ទះ​រូប​នេះ​អត់​ដឹង​រឿង​អី​ទេ ហើយ​គ្មាន​ការ​ពាក់ព័ន្ធ​វង់ល្បែង​ស៊ី​សង​នេះ​ទៅ​វិញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ