ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Galaxy S7 edge និង Galaxy S7 ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដៃគូ​ពាណិជ្ជកម្ម​ដើម្បីដាក់​តាំង​បង្ហាញ​នូវ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge និង​Galaxy S7 ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ មីនា នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដៃគូ​ពាណិជ្ជកម្ម​ដើម្បីដាក់​តាំង​បង្ហាញ​នូវ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge និង​Galaxy S7 ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ មីនា នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ ។ ពិធី​នេះ​មានការ​ចូលរួម​ពី​ដៃគូពាណិជ្ជកម្ម​ជា​ច្រើន​កុះករ ។

តំណាង​ក្រុមហ៊ុន​សាម​សុង​មាន​ប្រសាសន៍​ថា​៖«​សាម​សុង​បើ​មិន​មានការ​ចូលរួម​និង​គាំទ្រ​ពី​អតិថិជន​នា​ពេល​សព្វ​ថ្ងៃនេះ​ទេ ក៏​មិន​អាច​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​គេ​នៅ​លើ​ទីផ្សារ​មក​ដល់​បច្ចុប្បន្ន​នេះ​ដែរ ។ យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​នូវ​ទូរស័ព្ទ​ទំនើប​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​គឺ​ទូរស័ព្ទGalaxy S7 edge និង​Galaxy S7 មានការ​រចនា​ល្អ​ប្រណីត និង​មាន​ប្រព័ន្ធ​ដំណើរការ​ល្អ ។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា Galaxy S7 edge​និង Galaxy S7​រឹតតែ​ធ្វើ​ឱ្យ​សាម​សុង​នាំមុខ​គេ​នៅ​លើ​ទីផ្សារ​កម្ពុជា និង​អាច​បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន​បាន​» ។

យោង​តាម​ការ​បង្ហាញ​ទៅ​ដល់​ដៃគូ​អាជីវកម្ម​អំពី​ទូរស័ព្ទ Galaxy S7 edge​និង Galaxy S7 ពិតជា​អស្ចារ្យ​លើស​ពី​ទូរស័ព្ទ​មាននៅ​លើ​ទីផ្សារ​សព្វថ្ងៃ​ត្រង់​ថា ទូរស័ព្ទ​ទាំង​ពីរ​ម៉ូ​ដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​សាម​សុង គឺ​អាច​ដាក់​ត្រាំ​នៅ​ក្នុង​ទឹកបាន ជា​ការ​ផ្តល់​ពិសេស​មួយ​ទៅ​ឲ្យ​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ដោយ​មិនបារម្ភ​ខ្លាច​ធ្លាក់​ចូល​ក្នុង​ទឹក​ក្នុងអំឡុងពេល​ប្រើប្រាស់​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​សាម​សុង​បង្ហាញ​ថា Galaxy S7 edge​និង Galaxy S7 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ក្រុមហ៊ុន​សាម​សុង​ដែល​បំពាក់​Hybrid Slot ប្រើប្រាស់​ស៊ី​ម​ពីរ ឬ​បន្ថែម​អង្គ​ចង​ចាំ​មួយទៀត​បាន​រហូត​ដល់​២០០GB​បាន ។ ទូរស័ព្ទ​ទាំង​ពីរ​ម៉ូ​ដែល​នេះ​ក៏​បាន​បង្កើន​នូវ​សមត្ថភាព​ជា​ច្រើន​ដូច​ជា​IP68 ដែល​ការពារ​ជ្រាប​ទឹក​និង​ធូលី ហើយ​កាមេរ៉ា​មាន​dual pixel​ជាមួយ​Len 1.7 (Apeture 1.7)​ដែល​អាច​ថតរូប​បាន​ច្បាស់ និង​មានគុណ​ភាព​ដូច​ជា​កាមេរ៉ា​អាជីព​ដែរ ៕