ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG បញ្ចេញ​ស្មា​ត​ហ្វូ​ន K5 និង K8

8 ឆ្នាំ មុន

លោក Juno Cho អគ្គនាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន LG Electronics Mobile និយាយ​ថា ក្រុមហ៊ុន LG បន្ថែម​ស្មា​ត​ហ្វូ​ន​ស៊េរី K ពីរ​ម៉ូ​ដែល​ទៀត​ក្នុង​ទីផ្សារ​ទូរស័ព្ទ​។ ម៉ូ​ដែល​ទាំង​ពីរ​នោះ​គឺ K5 និង​K8

លោក Juno Cho អគ្គនាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន LG Electronics Mobile និយាយ​ថា  ក្រុមហ៊ុន LG បន្ថែម​ស្មា​ត​ហ្វូ​ន​ស៊េរី K ពីរ​ម៉ូ​ដែល​ទៀត​ក្នុង​ទីផ្សារ​ទូរស័ព្ទ​។ ម៉ូ​ដែល​ទាំង​ពីរ​នោះ​គឺ K5 និង​K8 ដែល​ពួក​វា​ទាំង​ពីរ​សុទ្ធតែ​មាន​អេ​ក្រង់​៥​អីុង ហើយ​ជា​ជម្រើស​ស័ក្តិសម​បំផុត​សម្រាប់​អតិថិជន​ដែល​ស្វែងរក​ស្មា​ត​ហ្វូ​ន​ជាមួយនឹង​ការ​រចនា​យ៉ាង​អស្ចារ្យ ។

ទូរស័ព្ទ​ទាំង​ពីរ​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។ ទូរស័ព្ទ LG K8 ដែល​ប្រកាស​ពី​ខែកុម្ភៈ នឹង​អាច​រក​ទិញ​បាន​នៅ​អាស៊ី អាហ្វ្រិក មជ្ឈិមប្រទេស និង​អា​មេ​រិ​កឡា​ទី​ន ។ ដោយឡែក LG K5 នឹង​មក​ដល់​តំបន់​មួយ​ចំនួន​ដូច​ជា​តំបន់​អឺរ៉ុប អា​មេ​រិ​កឡា​ទី​ន និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​នៅ​ត្រីមាស​ទី ៦ ។

ស្មា​ត​ហ្វូ​ន LG K5 មាន​អេ​ក្រង់​៥​អីុ​ង និង​កម្រិត​ភ្លឺ​ច្បាស់ ៤៨០​គុណ​នឹង​៤៨០​ភិ​ច​ស៊ែ​ល​។ ទូរស័ព្ទ​នេះ​ដំណើ​ការ​ដោយ​ប្រព័ន្ធ Android 5.1 Lollipop ។  Processor ប្រភេទ Quad-Core មាន​ល្បឿន ១.៣ ជី​ហ្កា​ហឺត ។ RAM ១​ជី ។ កាមេរ៉ា​មុខ ២​មេ​៉ និង​កាមេរ៉ា​ក្រោយ ៥​ម៉េ ។

ដោយឡែក LG K8 អេ​ក្រង់​៥​អីុ​ង កម្រិត​ភ្លឺ​ច្បាស់ ៧២០​ភិ​ច​ស៊ែ​ល ។ កាមេរ៉ា​មុខ ៥​ម៉េ និង​កាមេរ៉ា​ក្រោយ ៨​ម៉េ ។ RAM ១ ជី​នៅ​អា​មេ​រិ​ក​ខាងត្បូង និង​ទំហំ RAM ១.៥ នៅ​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងជើង ។ តម្លៃ​របស់​ពួក​វា​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​នៅឡើយ​ទេ តែ​ពួក​វា​នឹង​មាន​តម្លៃ​រឹតតែ​ពិសេស​ជាង​ស៊េរី K មុន​ៗ ៕​