ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ចិន​ម្នាក់​ចាក់​សាំង​ដុត​​អតីត​ប្រពន្ធ​ពេលនាង​កំពុង​​ឡាយ

2 ឆ្នាំ មុន

បុរស​ជនជាតិ​ចិន​ម្នាក់ដែល​បាន​ចាក់​សាំង​ដុត​អតីត​ប្រពន្ធ​ពេល​នាង​កំពុង​ឡាយ​ទៅ​កាន់​អ្នកគាំទ្រ ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ BBC នៅ​ថ្ងៃ​សៅ​រិ៍​នេះ​។ ជន​រង​គ្រោះ​ឈ្មោះ Lhamo វ័យ៣០​ឆ្នាំ​។ នាង​គឺជា​កសិករ និង​អ្នក​ឡាយ​តាម​អន​ឡាញ​ដែល​រស់នៅ​តំបន់ស្វ័យយ័ត​ទី​បេ…

បុរស​ជនជាតិ​ចិន​ម្នាក់ដែល​បាន​ចាក់​សាំង​ដុត​អតីត​ប្រពន្ធ​ពេល​នាង​កំពុង​ឡាយ​ទៅ​កាន់​អ្នកគាំទ្រ ត្រូវ​បាន​កាត់ទោស​ប្រហារ
ជីវិត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ BBC នៅ​ថ្ងៃ​សៅ​រិ៍​នេះ​។

ជន​រង​គ្រោះ​ឈ្មោះ Lhamo វ័យ៣០​ឆ្នាំ​។ នាង​គឺជា​កសិករ និង​អ្នក​ឡាយ​តាម​អន​ឡាញ​ដែល​រស់នៅ​តំបន់ស្វ័យយ័ត​ទី​បេ ស្ថិត​ក្នុង​ខេត្ត Sichuan ប្រទេស​ចិន​។ នាង​បាន​ធ្វើកា​រឡាញ​ទៅ​កាន់​អ្នកគាំទ្រ​អំឡុង​ខែកញ្ញា​កន្លង​ទៅ នៅ​ពេល​បុរស​ជនជាតិ​ចិន បាន​សម្រុកចូល​មកចាក់​សាំង និង​ដុត​នាង​ ។ Lhamo បាន​ស្លា​.​ប់​នៅ​ពី​រស​ប្តា​ហ៍​បន្ទាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​។

អតីត​ប្តី​របស់​នារី​រង​គ្រោះ​ដែល​មានឈ្មោះ Tang Lu ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​។ នៅ​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ជនសង្ស័យ​ត្រូវ​រក​ឃើញ​មានទោស​ពី​បទ​ឃា​.​ត​កម្ម និង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ប្រហារជីវិត​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV​។ តុលាការ​រក​ឃើញ​ថា​អំពើ​របស់​គាត់​គឺ​ឃោរឃៅ​ខ្លាំង និង​សម​ទទួលទោស​ធ្ងន់ធ្ងរ​តាម​នឹង​ដែរ​។

សូម​បញ្ជាក់​ថា លោក Tang Lu ធ្លាប់​មាន​ប្រវត្តិ​ធ្វើបាប និង​វា​.​យ​ដំ​នារី​រង​គ្រោះជា​ច្រើន​លើក​ច្រើន​សារ មុន​ពេល​ពួក​គេ​បាន​លែងលះ​គ្នា​នៅ​ខែមិថុនា ឆ្នាំ ២០២០​។ នៅ​ប៉ុន្មាន​ខែ​បន្ទាប់ បុរស​រូប​នោះ​បាន​ស្វែងរក​នាង និង​សុំ​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ត្រូវ​នាង​បដិសេធ​។ ការ​បដិសេធ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ឃា​.​កម្ម​នោះ​កើតឡើង​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ