ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ពិសេស​ៗ​សម្រាប់​ថ្ងៃ​សម្ពោធ​លក់ Galaxy S7 edge/ S7 ដែល​មិន​គួរ​រំលង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំពូល​ស្មា​ត​ហ្វូ​ន Galaxy S7 edge/ S7 នឹង​សម្ពោធ​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា ជាមួយ​ការ​លក់​ជូន​ពិសេស​ដែល​ពុំ​ធ្លាប់​មាននៅ​ថ្ងៃ​ទី​១៩ មីនា ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​នៅ​ផ្សារ​ទំនើប​សូ​រិ​យា​ជាន់​ផ្ទាល់​ដី

រាជធានី​ភ្នំពេញ ៖ កំពូល​ស្មា​ត​ហ្វូ​ន Galaxy S7 edge/ S7 នឹង​សម្ពោធ​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា ជាមួយ​ការ​លក់​ជូន​ពិសេស​ដែល​ពុំ​ធ្លាប់​មាននៅ​ថ្ងៃ​ទី​១៩ មីនា ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​នៅ​ផ្សារ​ទំនើប​សូ​រិ​យា​ជាន់​ផ្ទាល់​ដី ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ផង​ដែរ ។

សម្រាប់​អតិថិជន​ទាំងអស់​ដែល​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន​Galaxy S7 edge​ឬ Galaxy S7​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ នឹង​ទទួល​បាន​Galaxy Gear VR​ដែល​មាន​តម្លៃ​១៣០​ដុល្លារ​ចំនួន​១​គ្រឿង​ដោយ​ឥត​គិតថ្លៃ និង​មានឱកាស​ឈ្នះ​ប័ណ្ណ​ទឹកប្រាក់​១០០​ដុល្លារ ។ បន្ថែម​ពី​នេះ លោក​អ្នក​ក៏​ទទួល​បាន​នូវ​ស៊ី​មកា​ត​ពី​ក្រុមហ៊ុន​Cellcard ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៧២០​ដុល្លារ និង​អីុ​ន​ធើ​រ​ណេ​ត​ចំនួន​6GB អត្រា​ការ​ប្រាក់​0% សម្រាប់​ការ​បង់​រំលស់​ជាមួយ​មីក្រូហិរញ្ញវត្ថុ AEON ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា កំពូល​ស្មា​ត​ហ្វូ​ត​ទាំង​ពីរ​ម៉ូ​ដែល​Galaxy S7 edge  និង​Galaxy S7 ទើបនឹង​លេច​រូបរាង​ជា​ផ្លូវការ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ នៅ​រដ្ឋ​បា​សេ​ឡូ​ណា ប្រទេស​​អេ​ស្ប៉ា​ញ ជាមួយនឹង​លក្ខណៈ​ពិសេស​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ដូច​ជា អាច​ប្រើ​បាន​ស៊ី​ម​ពីរ​ក្នុង​ទូរស័ព្ទ​តែ​មួយ កាមេរ៉ា​ដែល​អាច​ថត​ក្នុង​ទី​ងងឹត មុខងារ​ការពារ​ធូលី និង​ការ​ជ្រាប​ទឹក សាក​ថ្ម​បាន​លឿន និង​ប្រើប្រាស់​បាន​កាន់តែ​យូរ​ទៀត​ផង ៕