ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​បុរស​ម្នាក់ ក្រោយ​ពន្លិច​ទូក​២​គ្រឿង​ចូល​ទឹក រួច​ដោះ​យក​តែ​ម៉ាស៊ីន​ទៅ​ប្រើ

2 ឆ្នាំ មុន
  • កណ្តាល

ទីបំផុត​ជនសង្ស័យ​ជា​ចោរលួច​ទូក​ម៉ាស៊ីន​កាលពី​ខែសីហា ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ឱ្យធ្វើ​ការ​ស្រាវជ្រាវ​វែកមុខ​ចោរលួច​ទូក​ម៉ាស៊ីន​១​គ្រឿង

ខេត្តព្រៃវែង ៖ ទីបំផុត​ជនសង្ស័យ​ជា​ចោរលួច​ទូក​ម៉ាស៊ីន​កាលពី​ខែសីហា ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ឱ្យធ្វើ​ការ​ស្រាវជ្រាវ​វែកមុខ​ចោរលួច​ទូក​ម៉ាស៊ីន​១​គ្រឿង ។

លោក​វរសេនីយ៍ឯក នុ​ត ប៊ុ​ន​ឌឿ​ន អធិការ​នគរបាល​ក្រុង​ព្រៃវែង បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បារាយណ៍ បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក និង​កំណត់​បាន​មុខសញ្ញា​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៣០​នាទី ។ ស្ថិត​ក្នុង​ករណី​លួច​ទូក​ស្មាច់​ម៉ាស៊ីន​កាណូត​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ ពី​ចំណុច​ភូមិ​អន្លង់​ទ្រា ឃុំ​ព្រែក​ជ្រៃ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង។

យោង​តាម​ពលរដ្ឋ​ជា​ម្ចាស់​ទូក ដែល​គាត់​សូម​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​អន្លង់​ទ្រា ឃុំ​ព្រែក​ជ្រៃ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ ពួក​គាត់​បាន​បាត់​ទូក​ស្មាច់​២​គ្រឿង​ដែល​ទូក​១​គ្រឿង​មាន​បណ្តោយ​ប្រវែង​៨​ម​,១​តឹក និង​ទូក​១​គ្រឿង​ទៀត​មាន​បណ្តោយ​ប្រវែង​៧​ម​,២​តឹក និង​មាន​បំពាក់​ម៉ាស៊ីន ២​គ្រឿង ម៉ាក​ហ៊ី​ណូ​តា​កម្លាំង​១៨​សេស ដែល​គាត់​ចាក់សោ​ម៉ាស៊ីន​ជាប់​ជាមួយ​ទូក ទុក​បណ្តែត​ក្នុង​ទឹក​ក្រោយ​ផ្ទះ​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​ស្រាវជ្រាវ ។

ម្ចាស់​ទូក​បន្ត​ថា ចាប់តាំងពី​បាត់​ទូក​ស្មាច់​ម៉ាស៊ីន ទាំង​២​គ្រឿង​នោះ​មក ពួក​គាត់​បាន​ដើរ​រក​គ្រប់​ច្រកល្ហក​នៅ​តែ​មិនឃើញ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា គាត់​បាន​ប្រទះ​ឃើញ​ស្គាល់​ភិនភាគ​ម៉ាស៊ីន​កាណូត​របស់​ខ្លួន​ច្បាស់ ដែល​ជនសង្ស័យ​បាន​យក​ទៅ​បំពាក់​លើ​ទូក​របស់​គេ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​នេសាទ​ត្រី ។

ភ្លាម​ៗ​នោះ ពួក​គាត់​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វឿ​ន វាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បារាយណ៍​កើត សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង នៅ​ត្រង់​ចំណុច​ក្បែរ​ទួល​ចាក់សំរាម​មួយ​កន្លែង ។

ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ វឿ​ន វាត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ទូក​ស្មាច់ និង​ម៉ាស៊ីន​២​គ្រឿង​នេះ​ពិតប្រាកដ​មែន ដោយ​ម៉ាស៊ីន​១​គ្រឿង​ដាក់​ទូក​ខ្លួនឯង​ប្រើ រីឯ​១​គ្រឿង​ទៀត​យក​ទុក​នៅ​ឯ​ផ្ទះ ។ ចំណែក​ទូក​ស្មាច់​២​គ្រឿង​នោះ គឺ​បាន​ពន្លិច​ទៅ​ក្នុង​ទឹក ។

ជនសង្ស័យ​បន្ត​ថា ការ​លួច​ទូក​ស្មាច់ និង​ម៉ាស៊ីន​កាណូត​២​គ្រឿង​នេះ គឺ​គាត់​មាន​បក្សពួក​២​នាក់ ដោយ​ម្នាក់​ត្រូវជា​ឪពុកមា​របស់​ខ្លួន​បាន​គេចខ្លួន​បាត់​ហើយ ។ សម្រាប់​ជន​ដែល​រត់គេច​ខ្លួន​នោះ​សមត្ថកិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ​ព្រោះ​កំពុង​តាម​ប្រមាញ់ ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​ទូក​ចំនួន​២​គ្រឿង​និង​ម៉ាស៊ីន​ចំនួន​២​គ្រឿង​ទៅ​ឱ្យ​ម្ចាស់​វិញ និង​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ