កំពង់ចាម បន្តផ្អាកសកម្មភាពការងារ មុខរបរអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ ១៤ថ្ងៃទៀត រហូតដល់ថ្ងៃ២៨តុលា
- កំពង់ចាម
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សម្រាប់រយៈពេល ២សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ វិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។





ចែករំលែកព័តមាននេះ