ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលដាច់ទឹក កុំឆ្ងល់ ព្រោះរដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ពិនិត្យ និងផ្លាស់ប្តូរនាឡិកាទឹក​ចាស់ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ខែតុលា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះពិនិត្យ វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញ ដែលមានអាយុកាលប្រើប្រាស់ លើសពី ១១ឆ្នាំ…

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ខែតុលា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះពិនិត្យ វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញ ដែលមានអាយុកាលប្រើប្រាស់ លើសពី ១១ឆ្នាំ និងមានលេខ​អានចាប់ពី ២០០០ម៉ែតគូបឡើង គឺរដ្ឋាករទឹក នឹងផ្លាស់ប្តូរដាក់នាឡិកាថ្មី​។ នេះបើតាមសេចក្តីជូនដំណឹង។

 សេចក្តីជូនដំណឹង បន្តថា អំឡុងពេលនៃការពិនិត្យ វាស់ស្ទង់ និងផ្លាស់ប្តូរនាឡិកាទឹក គឺការផ្គត់ផ្គង់ទឹកនៅតាមបណ្តា​គេហដ្ឋាននីមួយៗ នឹងមានភាពរអាក់រអួលរយៈពេលខ្លី។ តែមិនលើសពី ២ម៉ោងនោះឡើយ​។

សេចក្តីប្រកាស លើកឡើងថា ករណីការពិនិត្យបឋមនេះ ឃើញថា នាឡិកាទឹក មានកម្រិតលំអៀងខ្ពស់ ឬនាឡិកាខូច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្រូវអោយអតិថិជនកាន់នាឡិកាដោយផ្ទាល់ យកមករោងជាង​ នៅអង្គភាពរបស់រដ្ឋាករទឹក ដើម្បីពិនិត្យ និងវាស់ស្ទង់បន្ថែម។

តាមសេចក្តីជូនដំណឹង ការពិនិត្យ វាស់ស្ទង់គុណភាពនាឡិកាទឹកនេះ ធ្វើឡើង សម្រាប់អតិថិជនប្រើប្រាស់ទឹកស្អាត នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣តុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ