ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ ៥ ម៉ាត់ដែលអ្នកមិនគួរនិយាយដាក់កូន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឪពុកម្តាយគួរតែយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកនិយាយ ពីព្រោះពាក្យសម្តីមួយចំនួនអាចធ្វើឱ្យប៉ះពាល់ដល់កូនអ្នកជាខ្លាំង ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកមិនគួរនិយាយប្រាប់កូនរបស់អ្នកឡើយ ៖ ១. ខ្ជិល…

រាជធានីភ្នំពេញ ៖ ឪពុកម្តាយគួរតែយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកនិយាយ ពីព្រោះពាក្យសម្តីមួយចំនួនអាចធ្វើឱ្យប៉ះពាល់ដល់កូនអ្នកជាខ្លាំង ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកមិនគួរនិយាយប្រាប់កូនរបស់អ្នកឡើយ ៖

១. ខ្ជិល ៖ កូនរៀនមិនពូកែ កូនរៀនមិនចេះ កូនមិនចេះធ្វើ ព្រោះកូនខ្ជិល … នៅពេលពាក្យទាំងនោះហោះចេញពីមាត់ ឪពុកម្តាយជាច្រើនប្រហែលជាកំពុងគិតថា វាអាចជួយកូន បំផុស និងលើកទឹកចិត្តកូនរបស់អ្នកមែនទេ ? មិនប្រាកដនោះទេ ហើយពាក្យ “ខ្ជិល” គឺជាពាក្យមួយដែលមិនគួរនិយាយដាក់កូនឡើយ ព្រោះអ្នកកំពុងដាក់ឈ្មោះកូន និងដាក់ស្លាកជាមួយពាក្យដែលមានទម្ងន់ធ្ងន់ខ្លាំងពេក ។ការហៅកូនថា ក្មេងខ្ជិល គឺមានគ្រោះថ្នាក់ណាស់ ហើយអាចមានហេតុផលផ្សេងទៀតដែលធ្វើឱ្យកូនរបស់អ្នកមិនដំណើរការ មិនអាចសម្រេចបាន ឬមិនជោគជ័យក្នុងជីវិត ។

២. កុហក ស្លុត ល្ងង់ ៖ កូនមើលទៅដូចជាស្លូតណាស់ពេលស្លៀកពាក់បែបនេះ, កូនដូចជាកុហកច្រើនណាស់, កូនដូចជាល្ងង់ណាស់ ត្រឹមតែប៉ុណ្ណោះក៏មិនចេះ … ការនិយាយបែបនេះ គឺអ្នកកំពុងតែបន្ទាបការរំពឹងទុករបស់អ្នកចំពោះពួកគេ ហើយពួកគេអាចនឹងក្លាយជាអ្វីដែលអ្នកបានហៅពួកគេ ។

៣. ឈប់ ៖ ពិតណាស់ យើងមិនអាចដកពាក្យនេះចេញពីវចនានុក្រមរបស់យើងទាំង ស្រុងទេ ។ ប៉ុន្តែប្រសិនបើពាក្យថា “ឈប់” គឺជាការចាប់ផ្តើមនៃការនិយាយណែនាំរបស់អ្នក កូនៗរបស់អ្នកប្រហែលជាពិបាកចិត្តណាស់ហើយ ។ លឺពាក្យថា “ឈប់” ក្មេងៗនឹងដឹងដោយខ្លួនឯង ថាអ្វីដែលពួកគេគួរ និងមិនគួរធ្វើ ដែលវាហាក់ដូចជាឃាត់កូនអ្នកមិនឱ្យធ្វើអ្វីដែលថ្មីក្នុងជីវិតរបស់ពួកគេ ។

៤. តមអាហារ ៖ ក្មេងៗនឹងប្រើពេលអស់មួយជីវិតរបស់ពួកគេក្នុងការព្រួយបារម្ភអំពីទម្ងន់របស់ពួកគេ ។ នៅពេលអ្នកនិយាយអំពីការតមអាហារជាមួយកូនៗ ឬលើកទឹកចិត្តពួកគេឱ្យរាប់កាឡូរី ឬដាក់កំហិតលើប្រភេទអាហារមួយចំនួន គឺយើងកំពុងបង្រៀនពួកគេឱ្យមិនអើពើនឹងភាពស្រេកឃ្លាននៃរាងកាយរបស់ពួកគេ ហើយគិតថា អាហារ គឺជាសត្រូវ ហើយចុងក្រោយកូនអ្នកអាចនឹងខ្វះសារធាតុចិញ្ចឹម និងមានសុខភាពមិនល្អ ។

៥. ទារក ឬកូនក្មេង ៖ ហេតុអ្វីបានជាកូនធ្វើខ្លួនដូចទារកបែបនេះ ? ការនិយាយបែបនេះនឹងធ្វើកូនទទួលបានការខ្មាស់អៀន ហើយលែងហ៊ានធ្វើអ្វីផ្សេងទៀត ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។