ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ដោះ​លែង​អ្នក​បើក​រថភ្លើងដែល​បុក​គ្នា​នឹង​រថ​យន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ពាក់​ព័ន្ធ​ករណី​គ្រោះថ្នាក់​​​​ចរាចរណ៍មួយរវាងរថភ្លើង​​បុកគ្នាជាមួយរថយន្ត​មួយគ្រឿង​ បណ្តាល​ឱ្យអ្នកបើកបរ​រថយន្ត​ស្លា.ប់នោះ ក្រោយពីកម្លាំងបានធ្វើការ​ពិនិត្យឃើញ​ថា អ្នក​បើក​រថភ្លើង​មិន​មាន​កំហុស​ត្រូវ​ឃាត់ខ្លួន​ទេ ព្រោះ​រឿង​នេះ​មក​ពី​ការ​ធ្វេស​ប្រហែស​ចំពោះឆ្មាំ​ការពារ​ផ្លូវ​រថភ្លើង ដោយ​មិន​បាន​ដាក់​បា​រ៉ា​ស់​ឃាត់​អ្នកដំណើរ ឬរថយន្ត​ឆ្លងកាត់ ខណៈ​ពេល​រថភ្លើង​កំពុង​ធ្វើ​ចរា​ចរណ៍…

ខេត្តព្រះសីហនុ ៖ ពាក់​ព័ន្ធ​ករណី​គ្រោះថ្នាក់​​​​ចរាចរណ៍មួយរវាងរថភ្លើង​​បុកគ្នាជាមួយរថយន្ត​មួយគ្រឿង​ បណ្តាល​ឱ្យអ្នកបើកបរ​រថយន្ត​ស្លា.ប់នោះ ក្រោយពីកម្លាំងបានធ្វើការ​ពិនិត្យឃើញ​ថា អ្នក​បើក​រថភ្លើង​មិន​មាន​កំហុស​ត្រូវ​ឃាត់ខ្លួន​ទេ ព្រោះ​រឿង​នេះ​មក​ពី​ការ​ធ្វេស​ប្រហែស​ចំពោះឆ្មាំ​ការពារ​ផ្លូវ​រថភ្លើង ដោយ​មិន​បាន​ដាក់​បា​រ៉ា​ស់​ឃាត់​អ្នកដំណើរ ឬរថយន្ត​ឆ្លងកាត់ ខណៈ​ពេល​រថភ្លើង​កំពុង​ធ្វើ​ចរា​ចរណ៍ ។ នេះបើតាមលោក​ឧត្តមសេនីយ៍ទោ ជូន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានថ្លែងប្រាប់កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​ នា​រសៀល​ថ្ងៃ​ទី​១៤ តុលា នេះ ។

​​លោកស្នងការបានឱ្យដឹងទៀតថា កាលពីថ្ងៃ១៣ តុលា ម្សិលមិញ ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ បាន​អនុ​ញ្ញាតឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃ​នប់ឃាត់ខ្លួន​អ្នក​បើក​រថភ្លើង​ទៅ​សាកសួរ ។ ប៉ុន្តែនៅ​ថ្ងៃនេះ ​ព្រះរាជអាជ្ញដោយ​មានការ​ចូល​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្តាប់​ចម្លើយនិងពិនិត្យឃើញ​ថា អ្នក​បើកបរ​រថភ្លើង​មិន​មាន​កំហុស​ត្រូវ​ឃាត់​ខ្លួន​គាត់​ទេ ព្រោះ​រឿង​នេះ​មក​ពី​ការ​ធ្វេសប្រហែស​ចំពោះឆ្មាំ​ការពារ​ផ្លូវ​រថភ្លើង ដោយ​មិន​បាន​ដាក់​បា​រ៉ា​ស់​ឃាត់​អ្នកដំណើរ ឬ រថ​យន្ត​ឆ្លងកាត់ ខណៈ​ពេល​រថភ្លើង​កំពុង​ធ្វើ​ចរាចរ ។

ដូច្នោះ​ ​ព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​ខេ​ត្ត សម្រេច​មិន​ឃាត់ខ្លួន​អ្នកបើកបរ​រថភ្លើង​នោះ​ទេ ពោល​គឺ​អនុញ្ញាតឲ្យ​ទៅ​បម្រើ​ការងារ​ជា​ធម្មតា​វិញ ប៉ុន្តែ​ព្រះរាជអាជ្ញា​តម្រូវ​ឲ្យ​សមត្ត​កិច្ច​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ