ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យលេបត្របាក់អគារ១ខ្នងនៅតៃវ៉ាន់ ​ឆក់​យក​ជីវិតមនុស្សជាង​៤០នាក់

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ មនុស្សជាង​៤០នាក់បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅមួយខ្នងស្ថិតក្នុងទីក្រុង

តៃវ៉ាន់ ៖ មនុស្សជាង​៤០នាក់បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅមួយខ្នងស្ថិតក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ។

ហេតុការណ៍ដ៏រន្ធ.ត់​ខាងលើ​នោះបានកើតឡើងឈានចូលព្រឹក​ថ្ងៃព្រស្បតិ៍ ទី​១៤ តុលា នេះ​ ក្នុងអគារមួយខ្នងដែលមានអាយុកាល ៤០ឆ្នាំ ស្ថិតក្នុងស្រុក Yancheng។ អគ្គិភ័យត្រូវបានពន្លត់នៅពេលទៀបភ្លឺ។

ប្រធានផ្នែកពន្លត់អគ្គិភ័យលោក Lee Ching-hsiu បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យនៅតែបន្តកិច្ចការចូលទៅក្នុងអគារ ហើយចំនួនអ្នកស្លា.ប់អាចនឹងលើស​៤០នាក់។

លោកអភិបាលក្រុង Kaohsiung ឈ្មោះ Chen Chi-mai បាននិយាយថា អគារនោះ ត្រូវបានគេបោះបង់ចោលមួយផ្នែកដោយពីមុនវាជាភោជនីយដ្ឋាន ខារ៉ាអូខេ និងរោងកុន។

រដ្ឋាភិបាលតៃវ៉ាន់ កំពុងធ្វើការស៊ើបអង្កេត​រកមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យ៕ (យោងតាមប្រភព៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ