ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿងរ៉ាវ​ចោទ​ថា កូន​ដេញ​ម្តាយ​ចេញពីផ្ទះ ពេល​នេះ​កូនស្រី​ចេញ​មុខ​បញ្ជាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ជុំវិញ​រឿងរ៉ាវ​ក្តៅ​គគុក​ដែល​មានការ​ចោទប្រកាន់​ថា កូនស្រី​មួយ​រូប បាន​ដេញ​ម្តាយ​ចាស់ជរា ចេញពីផ្ទះ និង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ដិះ​ដៀល​ថា​ជា​កូន​អតត្ត​ញូ​នោះ សារព័ត៌មាន​កោះសន្តិភាព បាន​ចុះ​ទៅ​សួរនាំ​កូន​ដោយ​ផ្ទាល់​ដល់​ផ្ទះ​ជួល​របស់​កូនស្រី​រូប​នោះ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​ក្តៅ​គគុក​ដែល​មានការ​ចោទប្រកាន់​ថា កូនស្រី​មួយ​រូប បាន​ដេញ​ម្តាយ​ចាស់ជរា ចេញពីផ្ទះ និង​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ដិះ​ដៀល​ថា​ជា​កូនអកត្តញូ​នោះ សារព័ត៌មាន​កោះសន្តិភាព បាន​ចុះ​ទៅ​សួរនាំ​កូន​ដោយ​ផ្ទាល់​ដល់​ផ្ទះ​ជួល​របស់​កូនស្រី​រូប​នោះ ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព កូនស្រី​រូប​នេះ​បាន​បដិសេធ​ការ​ចោទប្រកាន់ និង​លើក​ឡើង​ថា រូ​បន​នាង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។ ក្រោយ​ពេល​ដែល​មាន​លោកយាយ​ចាស់ជរា​ម្នាក់​អាយុ​៩៥​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រូទាយ​តាម​រយ​:​សន្លឹក​បៀរ​ដើរ​តាម​ផ្សារ​នានា និង​ចៅ បាន​អះអាង​ថា ត្រូវ​កូនស្រី​បង្កើត និង​កូនប្រសារ​បណ្តេញ​រូប​គាត់​ចេញពីផ្ទះ ។

ក្រោយ​ពេល​ដែល​មាន​លោកយាយ​ចាស់ជរា​ម្នាក់​អាយុ​៩៥​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រូទាយ​តាម​រយ​:​សន្លឹក​បៀរ​ដើរ​តាម​ផ្សារ​នានា និង​ចៅ បាន​អះអាង​ថា ត្រូវ​កូនស្រី​បង្កើត និង​កូនប្រសារ​បណ្តេញ​រូប​គាត់​ចេញពីផ្ទះ ។

ជួប​ជាមួយ​ស្ត្រី​ឈ្មោះ ពិន ភា​រ៉ា​ន់ អាយុ​៦៣​ឆ្នាំ ត្រូវជា​កូនបង្កើត​លោកយាយ​ខាងលើ​បានអោយ​ដឹង​ថា គាត់​ជា​កូន​ប្តី​ដើម ដែល​មាន​បងប្អូន​៣​នាក់ ហើយ​ម្តាយ​គាត់​វិញ​ត្រូវ​បាន​ចៅ​កូន​ប្តី​ក្រោយ យក​មក​អោយ​នៅ​ជាមួយ​គាត់​បាន​រយៈពេល​ប្រមាណ​ជាង​១​ខែ​តែ​ប៉ុណ្ណោះ​។ ហើយ​មួយ​រយៈ​ដែល​រស់នៅ​ជាមួយ គាត់ គឺ​ម្តាយ​គាត់​ដូច​ជា​វង្វេង ហើយ​កូរ​នៅ​ក្នុងផ្ទះ​រកតែ​លុយកាក​នោះ​ទេ​។

កូនស្រី​រូប​នោះ​បាន​បញ្ជាក់​ទៀត​ថា គាត់​ពុំ​បាន​ដេញ​ម្តាយ​គាត់​ចេញពីផ្ទះ​ដូច​ព័ត៌មាន​ផ្សាយ​នោះ​ទេ រឿង​នេះ គឺ​បាន​ផ្តើម​ឡើង​ពី​ចៅ (​ចៅ​ប្តី​ក្រោយ​) របស់​គាត់​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​ចៅ​យក​ម្តា​យមក គាត់​តែង​បាន​ប្រាប់​ថា បើ​យក​គាត់​មក​ស្នាក់​នៅ ត្រូវ​ជួយ​មើលថែ​គាត់ ស្រាប់តែ​ចៅ និង​បងប្អូន​កូនចុង​បាន​ចោទ​ថា គាត់​ដេញ​ម្តាយ​ចេញពីផ្ទះ​តែ​ម្តង​។

បើ​តាម​នគរបាល​មូលដ្ឋាន ក៏​បានអោយ​ដឹង​ដែរ​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ លោកយាយ​បាន​ទៅ​លេង​កូនចៅ​នៅ​ខេត្ត​កំពង់ សោម លុះ​នៅ​ពេល​ត្រឡប់​មក​វិញ​ក៏​បាន​រករឿង​កូន​រក​លុយ​២០​ម៉ឺន​រៀល ដែល​កូន​ជំពាក់​គាត់​។ តាម​នគរបាល​បានអោយ​ដឹង​ថា កូនស្រី​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បាន​ដេញ​ម្តាយ​ចេញពីផ្ទះ​ដែរ​។

គួរ​បញ្ជាក់​ថា រឿង​រ៉ាង​ដែល​កូនស្រី​ដេញ​ម្តាយ​ដេញ​ពី​ផ្ទះ​នេះ​បាន​ផ្ទះ​ឡើង​រយៈពេល​៣​ថ្ងៃ​មក​ហើយ នៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ហើយ​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន និង TikTok បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម ។ លុះ​ក្រោយមក ត្រូវ​បាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា​រាជធានី​ជួយ​សង្គ្រោះ និង​បញ្ជូន​ទៅ​អង្គការ​មិត្តសំឡាញ់ ដើម្បី​ទទួល​ចិញ្ចឹម និង​មើលថែ​បន្ត​។ ទោះបីជា​យ៉ាងណា កូនស្រី​បាន​អះ​អះអាង​ថា មិន​បាន​ដេញ​ម្តាយបង្កើត​ដេញ​ពី​ផ្ទះ​នោះ​ទេ ។

លោក ស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន​និង​យុវ​និ​តិ​សម្បទា រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម តូច ចាន់​នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេក ទេស ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា បាន​ចង្អុលបង្ហាញ និង​ផ្ដល់​ព័ត៌មាន​ឱ្យ​នាង​ខ្ញុំ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ចុះ​ទៅ​ពិនិត្យ​មើល​ព័ត៌មាន ស្ដី​ពី​ករណី​មាន «​ជន​ចាស់ជរា និង​ចៅ​ម្នាក់ ត្រូវ​បានកូន​ស្រី​បង្កើត បណ្ដេញ​ចេញពីផ្ទះ​»​។

លោកស្រី​បន្ត​ថា លោកស្រី​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ទៅ​ទីតាំង​កើតហេតុ ពិតជា​មាន​ករណី​លោកយាយ​ម្នាក់ ដែល​មាន​វ័យចាស់​ជរា និង​ចៅ​ម្នាក់​ឈ្មោះ ធី ពិសិដ្ឋ ភេទ​ទី​៣ អាយុ​១៦​ឆ្នាំ ដែល​អា​ស័​យ​ដ្ឋា​ន​របស់​កូនស្រី គឺ​ស្ថិត​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បានកូន​ស្រី​បង្កើត និង​កូនប្រសារ​ដេញ​ចេញពី​លំនៅ​ដ្ឋា​ន​ពិតប្រាកដ​មែន ។

លោកស្រី មុំ ចាន់​ដា​នី បានឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មន្ទីរ​សង្គមកិច្ច បាន​ទទួល​ទៅ​ស្នាក់​នៅ​ហូប​ចុក​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ ចំនួន​មួយ​យប់ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៣​ខែតុលា​នេះ បុគ្គលិក​សង្គម នៃ​មន្ទីរ​សង្គមកិច្ច បាន​ធ្វើការ​ពិគ្រោះ​យោបល់​ស្វែងរក​ការ​គាំទ្រ​បន្ត​។

លោកស្រី​បាន​បន្ត​ថា លោកយាយ​មានឈ្មោះ អឿ​ន នី អាយុ​៩៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ត គាត់​មានកូន​៣​នាក់ (​ស្រី​២​នាក់ កូនប្រុស​ម្នាក់ បាន​ស្លា​.​ប់ ហើយ​សល់​ចៅ​កំព្រា​ចំនួន​០៤​នាក់ ស្លា​.​ប់​អស់​០២​នាក់ នៅ​សល់​០២​នាក់ ប្រុស​១​នាក់ និង​ភេទ​ទី​៣ ចំនួន​០១​នាក់​, កូនស្រី​ម្នាក់​មិន​ដែល​មក​មើល​គាត់​ទាល់តែ​សោះ ) គាត់​និង​ចៅ​បាន​រស់នៅ​ជាមួយ​កូនស្រី​ម្នាក់​ដែល​បាន​ដេញ​គាត់​ចេញ​នោះ​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ខាងលើ​។

លោកស្រី​បន្ត​ថា កន្លង​មក គាត់​តែងតែ​ដើរ​តាម​តូប​ក្នុង​ផ្សារ​ទាយ​សន្លឹក​បៀ​អោយ​អាជីវករ​ក្នុង​ផ្សារ ដោយ​មានការ​អាណិតអាសូរ​ពី​អាជីវករ គាត់​ក៏​ទទួល​បាន​ថវិការ​តិចតួច​ទិញ​អាហារ​ហូប​ចុក និង​ជួយ​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​២​នាក់ ។ ជា​រឿយ​ៗ គាត់​និង​ចៅ​តែងតែ​ត្រូវ​បានកូន​ស្រី​បង្កើត និង​ប្ដី​ដេញ​គាត់ និង​ចៅ​កំព្រា​ចេញពីផ្ទះ ហើយ​គាត់​ក៏​ចេះ​តែ​ដើរ​តែលតោល រួច​ត្រឡប់​មក​សុំ​កូន​ស្នាក់​នៅ​វិញ​។

លោកស្រី​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ កូនស្រី​គាត់​និង​ប្ដី​គេ​ដាច់ខាត​មិន​អោយ​គាត់​និង​ចៅ​រស់នៅ​ជាមួយ​តទៅ​ទៀត​ទេ ដោយ​គេ​និយាយ​ថា ចិញ្ចឹម​គាត់​មិន​រស់ ។ ហើយ​បច្ចុប្បន្ន​មន្ទីរ​សង្គមកិច្ច​ក៏​បាន​បញ្ជូន​លោកយាយ និង​ចៅ (​តាម​ការ​ស្ម័គ្រចិត្ត​) ទៅ​ទទួល​សេវា ពី​អង្គការ​មិត្តសំឡាញ់ ដើម្បី​ផ្ដល់​ការ​ថែទាំ​ជំនួស និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បំ​ណិ​ន​ជីវិត​ដល់​ចៅ​កំព្រា​របស់​គាត់ ផ្នែក salon​។

លោកស្រី ប្រធាន​មន្ទីរ​សង្គមកិច្ច បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ក្មួយ​ប្រុស ផែន ណា​ក់ មេធាវី​ការពារ​ក្ដី នៃ​កា​រិ​.​មេធាវី ស្លាប​ប៉ា​កា​យុត្តិធម៌ នាំ​អំណោយ​មក​សួរសុខទុក្ខ​ដល់​លោក​អ៊ំ​ចាស់ជរា និង​ចៅ​កំព្រា ដែល​ត្រូវ​កូនស្រី​និង​កូនប្រសារ បណ្ដេញ​ចេញពីផ្ទះ ។ អំណោយ​ទាំងនោះ​រួម​មាន ៖ ថវិកា​, សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ មួយ​ចំនួន និង​សារុង ហើយ​ក្មួយ​ប្រុស​ក៏​បាន​នាំ​នូវ​កាដូ​អនុស្សាវរីយ៍ មាន​សារុង និង​សម្ភារៈ​បង្ការ​កូ​វី​ដ​-១៩ ផ្ដល់​ជូន​ដល់​បុគ្គលិក​មន្ត្រីរាជការ​ការិយាល័យរ​ដ្ន​បាល​នៅ​ក្នុង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ