ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខ​កុមារ​ធ្វើ​អ​​ត្ត​​ឃា​.​ត​នៅ​ជប៉ុន​កើនឡើង​ខ្ពស់​បំផុត អំឡុង​មាន​វិបត្តិ​កូ​វី​ដ​១៩

2 ឆ្នាំ មុន

ជប៉ុន ៖ តួលេខ​ការ​ធ្វើ​អ​ត្ត​​ឃា​.​តរបស់​កុមារ​នៅ​ប្រទេស​ជប៉ុន បាន​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​៤​ទស​វត្ស​មកនេះ​។ នេះ​

ជប៉ុន ៖ តួលេខ​ការ​ធ្វើ​អ​ត្ត​​ឃា​.​តរបស់​កុមារ​នៅ​ប្រទេស​ជប៉ុន បាន​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​៤​ទស​វត្ស​មកនេះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA នៅ​ថ្ងៃ​ទី​១៤ ខែតុលា​។

ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​ជំរុញ​ឱ្យ​មានការ​បិទ​សាលារៀន​កាលពី​ឆ្នាំ​មុន ដែល​បង្ខំ​ឱ្យ​កុមារ​ចំនួន​៤១៥​នាក់ ចាប់ពី​កម្រិត​បឋម​រហូត​ដល់​វិទ្យាល័យ សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​។

ជាមួយ​គ្នា​នោះ បើ​យោង​តាម​កាសែត​ជប៉ុន Asahi បាន​រាយការណ៍​ថា តួលេខ​នេះ កើនឡើង​ជិត​១០០​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ហើយ​ក៏​ជា​ចំនួន​ខ្ពស់​បំផុត​គិត​រាប់​ចាប់តាំងពី​ឆ្នាំ​១៩៧៤ មក​។

ក្រសួង​អប់រំ​បាន​បន្ថែម​ថា សិស្សសាលា​ជាង​១៩៦,១២៧​នាក់ បាន​អវត្តមាន​ពី​ថ្នាក់រៀន​ក្នុង​រយៈពេល​៣០​ថ្ងៃ ឬ​ច្រើន​ជាង​នេះ​។ ហើយ​លទ្ធផល​បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​បរិយាកាស​ក្នុង​សាលា និង​គ្រួសារ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាកប្បកិរិយា​កុមារ​។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​អត្តឃា.ត​មាន​ប្រវត្តិ​តាំងពី​យូរណាស់​មក​ហើយ​នៅ​ជប៉ុន ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​ចៀសវាង​ភាព​ខ្មាស់​អៀន ឬ​អាប់អោន​ក​ត្តិ​យស​។ ខណៈ​ចំ​ពេល​មានការ​ផ្ទុះ​ឡើង​កូ​វី​ដ​១៩ ការ​ធ្វើ​អ​​ត្ត​​ឃា​.​ត​បាន​កើនឡើង​កាលពី​ឆ្នាំ ២០២០ បន្ទាប់​ពី​ធ្លាក់​ចុះ​មួយ​ទស​វត្ស​មក​ហើយ​។ ដោយ​ក្នុង​នោះ ចំនួន​ស្ត្រី​ស្លា​.​ប់​ដោយ​ការ​ធ្វើ​អ​ត្ត​​ឃា​.​ត​កើនឡើង​ខ្ពស់​ជាង​បុរស ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​អារម្មណ៍ និង​បញ្ហា​ហិរញ្ញវត្ថុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ