ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្លា.ប់.មនុស្ស​​​ពេល​កំពុង​ដេក​ក្រោម​ផ្ទះ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​​ករណី​ឃាត.កម្ម​.មួយ​កើតឡើង ​ដោយជនសង្ស័យបាន​យក​លំពែង​មកចាក់​ជន​រង​គ្រោះ ខណៈ​គាត់​​កំពុង​ដេកលង់​​លក់​ក្រោមនៅផ្ទះ​របស់គាត់ ដែលហេតុការណ៍​នេះ​​កើតឡើងនៅ​រសៀល​ថ្ងៃ​ទី​១៣ ​តុលា ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​គោ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង…

ខេត្តក្រចេះ ៖ ​​ករណី​ឃាត.កម្ម​.មួយ​កើតឡើង ​ដោយជនសង្ស័យបាន​យក​លំពែង​មកចាក់​ជន​រង​គ្រោះ ខណៈ​គាត់​​កំពុង​ដេកលង់​​លក់​ក្រោមនៅផ្ទះ​របស់គាត់ ដែលហេតុការណ៍​នេះ​​កើតឡើងនៅ​រសៀល​ថ្ងៃ​ទី​១៣ ​តុលា ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​គោ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ។

យោង​តាម​របាយការណ៍​នគរបាល​បញ្ជាក់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះខាងលើ​ឈ្មោះ គឹ​ម ញឹ​ម ភេទ​ប្រុស អាយុ៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​ព្រៃ​គោ ឃុំ​រី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ចំណែក​ជនសង្ស័យ ឈ្មោះ ខាំ យ៉ា​ត ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ ភូមិ ឃុំ​ជាមួយ​ជន​រង​គ្រោះ​។

តាម​របាយការណ៍​បញ្ជាក់​ទៀត​ថា ​ដោយសារ​កាលពីមុន​ជន​រង​គ្រោះ​និង​ជនសង្ស័យ​ ធ្លាប់​មានរឿង​និង​គ្នា ដោយ​ជន​រង​គ្រោះ​ចោទ​ជនសង្ស័យ​ថា ​យក​ថ្នាំពុល​ទៅ​ដាក់​ក្នុង​ទឹក​ពាង​របស់​គាត់ ។ លុះ​ក្រោយមក​ ជនសង្ស័យ​ថា ជន​រង​គ្រោះ​តែងតែ​ស្រវឹង​ដៀមដាម​គាត់ជានិច្ច ។

លុះដល់​ថ្ងៃ​ទី​១៣ ​តុលា ម្សិលមិញ​នេះ ជនសង្ស័យ​បាន​ទៅ​ផឹកស្រា​នៅ​បុណ្យ​៧​ថ្ងៃ​គេ ​ក្នុងភូមិ​កើតហេតុ ​រហូត​ដល់​ពេល​រសៀល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​អង្គុយ​នៅផ្ទះ​ក៏​ឮ​ជន​រង​គ្រោះ​និយាយ​ដៀមដាម​ថា​ ឆ្នាំង​ណា​គំរប​និង ឮ​ដូច្នេះ​ជនសង្ស័យ​ឃើញ​ជន​រង​គ្រោះ​ដេក​លក់​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ក៏​ទាញ​លំពែង​ទៅ​ចាក់​ចំ​ឆ្អឹងជំនី​រខាងឆ្វេង បណ្ដាល​ឲ្យ​ស្លា.ប់​នៅ​និង​កន្លែង​។

ក្រោយ​ពី​ទទួល​បាន​ព៌​ត​មាន​ភ្លាម​ កំលាំង​ជំនាញ​នគរបាល​ស្រុក​ឆ្លូង សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​ដើម្បី​បន្ត​និ​តិ​វិធី​។ ​

អត្ថបទសរសេរ ដោយ