ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តចិនបន្តផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូសមកកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឹកូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​មិត្តភាព​ដែកថែប​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​២​លាន​ដូ​សម​ក​ដល់​រដ្ឋាភិបាល​កម្ពុជា​បាន​មក​ដល់​កម្ពុជា​ទៀត​ហើយ​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​មិត្តភាព​ដែកថែប​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​២​លាន​ដូ​សម​ក​ដល់​រដ្ឋាភិបាល​កម្ពុជា​បាន​មក​ដល់​កម្ពុជា​ទៀត​ហើយ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​២​លាន​ដូ​សទៀត​ហើយ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ជូន​រាជរដ្ឋាភិបាល​កម្ពុជា ។

ការ​ផ្តល់​នេះ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ចិន​បង្ហាញ​ជំហរ​ថា ចិន​នៅ​តែ​បន្ត​ផ្តល់​វ៉ាក់សាំង និង​សម្ភារៈ​ពេទ្យ​មក​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​រហូត​យកឈ្នះ​ជំងឺ​នេះ​ទាំងស្រុង ។

ប្រទេស​ចិន គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ មក​កាន់​ប្រទេស​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ ។

មក​ដល់​ពេល​នេះ វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជា​ជំនួយ​មក​កម្ពុជា​មាន​ចំនួន​សរុប ៦​លាន ៨០​ម៉ឺន​ដូ​ស ហើយ​មក​ដល់​ពេល​នេះ កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ទាំង​ជំនួយ និង​ការ​បញ្ជា​ទិញ​មាន​ចំនួន​សរុប ៣២​លាន ៨​សែន​ដូ​ស ។

វត្តមាន​វ៉ាក់សាំង​របស់​ចិន បាន​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស និង​មុន​ផែនការ​គ្រោងទុក ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែតុលា កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ៦​ឆ្នាំ​ឡើង បាន​ចំនួន​ជាង ១៣.៥​លាន​នាក់​ហើយ ស្មើនឹង​ប្រមាណ ៨៤.៦៦​ភាគរយ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៦​លាន​នាក់​។

ក្នុង​នោះ​អ្នក​ចាក់​បាន​ទាំង​ពីរ​ដូ​ស មាន​ចំនួន​ជាង ១២​លាន​នាក់ ហើយ​អ្នក​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ បាន​ជាង ១​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ