ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះរកឃើញអ្នកស្លា.ប់ដោយកូវីដកើនដល់២៥នាក់ ខណៈឆ្លងថ្មីជាង២០០នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​២៦៨​នាក់ ជា​ទិន្នន័យ​ពី​ម៉ាស៊ីន (PCR) និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​២៦៨​នាក់ ជា​ទិន្នន័យ​ពី​ម៉ាស៊ីន (PCR) និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កើន​ដល់​២៥​នាក់ ។

ការ​បង្ហាញ​ចំនួន​ទាំង​អ្នក​ឆ្លង និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នៅ​ថ្ងៃនេះ គឺ​មាន​ចំនួន​ច្រើន​ជាង​ថ្ងៃ​កន្លង​មកនេះ ។

យ៉ាងណា​ក្តី ក្រសួង​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ថ្មី 268 (PCR) នាក់​ទៀត ជា​សះស្បើយ 359 នាក់ និង​ស្លា​.​ប់ 25 នាក់ នៅ​ក្នុង​នោះ​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ 244 នាក់ និង អ្នកដំណើរ​ពី​បរទេស 24 នាក់​»​។

ក្រសួង​បាន​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន 115,875 នាក់ និង​អ្នក​ព្យាបាល ជា​សះស្បើយ​ចំនួន​109,655 នាក់ និង​អ្នក​ស្លា​.​ប់​មាន​ចំនួន 2,584 នាក់ ។

លោ​កក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រៀន​សម្រប​ខ្លួន រស់​តាម​បែប​គន្លង​ប្រក្រតី​ភាព​ថ្មី ដើម្បី​រក្សា​នៅ​សុវត្ថិភាព​ពី​ការ​ចម្លង​លឿន​របស់​វីរុស​កូ​វី​ដ​-១៩ ។

តាម​រយៈ​សារ​តេ​ឡេ​ក្រាម នា​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ លោកស្រី ឱ វណ្ណ​ឌី​ន បាន​ថ្លែង​ថា «​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ រួម​ទាំង​រៀន​សម្រប​ខ្លួន​រស់នៅ តាម​បែប​គន្លង​ប្រក្រតី​ភាព​ថ្មី ដើម្បី​រក្សា​បាន​នៅ​សុវត្ថិភាព បុគ្គល គ្រួសារ និង​សហគមន៍​ពី​ការ​ចម្លង​លឿន​របស់​វីរុស​កូ​វី​ដ​-១៩ និង​ធានា​និរន្តរភាព​នៃ​រស់នៅ​តាម​បែប​គន្លង​ប្រក្រតី​ភាព​ថ្មី​របស់​យើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ