ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ​បូត ឆ្លាត​វៃតម្លៃ ២,៥ លាន​ដុល្លារ​ ថ្លៃ​បំផុត​ក្នុង​លោក​ !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ប្រសិនបើ​អ្នក​លឺ​នូវ​ពាក្យ​ថា « រ៉ូ​បូត​» អ្នក​ប្រាកដជា​ដឹង​ថា ​វា​គឺជាម៉ាស៊ីន​យន្ត​ ឬ​តុក្កតា​យន្ត ដែល​មនុស្ស​អាច​បញ្ជា​វា​បាន ឬ​អាច​ហៅ​ថា…

រាជធានី​ភ្នំពេញ ​៖ ប្រសិនបើ​អ្នក​លឺ​នូវ​ពាក្យ​ថា « រ៉ូ​បូត​» អ្នក​ប្រាកដជា​ដឹង​ថា ​វា​គឺជាម៉ាស៊ីន​យន្ត​ ឬ​តុក្កតា​យន្ត ដែល​មនុស្ស​អាច​បញ្ជា​វា​បាន ឬ​អាច​ហៅ​ថា មនុស្ស​ដាក់​កម្មវិធី​ផ្សេង​ៗ​សម្រាប់​ឱ្យ​វា​អនុវត្ត​បាន​ ។

ជា​ការ​ពិត វិស្វករ​មេកានិច​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ព្យាយាម​បង្កើត​ម៉ាស៊ីន ឬ​តុក្កតា​យន្ត « រ៉ូ​បូត​» ដែល​ដំណើរការ​ដោយ​ខ្លួនឯង និង​ក្នុង​គោល បំណង​ផ្សេង​ៗ ដើម្បី​ជួយ​ធ្វើ​កិច្ចការ​មួយ​ចំនួន ​ឬ​ច្រើន​របស់​មនុស្ស​ ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេបាន​ចាប់ផ្តើម​តាំងពី​ក្នុង​សម័យ​ក្រិ​ច​បុរាណ និង​ចិន​បុរាណ​មក​ម្ល៉េះ​ ។

ទោះ​យ៉ាងណា​ក៏​ដោយ រ៉ូ​បូត​ទំនើប​ដំបូង​បាន​កើតឡើង​នៅ​ឆ្នាំ ១៩២៨​ ។ គេបាន​ព្យាករណ៍​ថា នៅ​ទស​វត្សរ៍​ឆ្នាំ ១៩៦០ ​មនុស្ស​យន្ត​នឹង​ក្លាយជា​ផ្នែក​សំខាន់​មួយ នៃ​ជីវិត​មនុស្ស​នៅ​សតវត្សរ៍​ទី ២១ ដែល​នេះ​យើង​មើលឃើញ​ជាក់ស្តែង​ក្នុង​ពេល​បច្ចុប្បន្ន រ៉ូ​បូត​ទំនើប​ពិតជា​ជួយ​ការងារ​របស់​មនុស្ស​បាន​យ៉ាងច្រើន និង​ឆ្លាត​វៃ​នៃ​កម្មវិធី​មួយ​ចំនួន​ដែល​បាន​ដាក់​ទៅ​ក្នុង​ខ្លួន​រ៉ូ​បូត​ទំនើប​នេះ​ផង​ដែរ ​។

អាស៊ី​ម៉ូ (Asimo) ៖ គឺជា​មនុស្ស​យន្តដែលមាន​តម្លៃ ២,៥ លាន​ដុល្លារ ជាប់​នៅ​ក្នុង​បញ្ជី​រ៉ូ​បូត​ទំនើប ដែល​ថ្លៃ​ជាងគេ​លើ​លោក ​។ វា​ត្រូវ​បាន​ផលិត​ឡើង និង​បញ្ចូល​កម្មវិធី​ឆ្លាត​វៃ​ជា​ច្រើន ដោយ​ក្រុមហ៊ុន Honda’s robotics ។ អាស៊ី​ម៉ូ ជា​មនុស្ស​យន្តដែល​អាច​ដំណើរការ​នៅ​កន្លែង ដែល​មាន​មនុស្ស​ច្រើន និង​លើស​ពី​នេះ​ទៅ​ទៀត វា​អាច​សម្រប​ខ្លួនទៅ​នឹង​បរិយាកាស​គ្រប់​បែប​យ៉ាង និង​អាច​ដើរ​ ឬ​បត់បែន​ទៅ​នឹង​សណ្ឋាន​គ្រប់​ទំរង់ ឬ​លើ​ផ្ទៃ​ណាមួយ ហើយ​វា​ក៏​អាច​រាំ​បាន​ផង​ដែរ​ ។

បន្ថែម​ពីលើ​នេះ វា​រត់​ក្នុង​ល្បឿន ៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វា​គឺជា​មនុស្ស​យន្ត​តែ​មួយ​គត់ ដែល​មាន​សមត្ថភាព​ឡើង និង​ចុះ​ជណ្តើរ​ដោយ​គ្មាន​ជំនួយ ​។ វា​ក៏​អាច​ធ្វើ​កាយវិការ​បាន​មួយ​ចំនួន ដោយ​ការ​អាន​រលក​ខួរក្បាល​របស់​អ្នក​ប្រើប្រាស់​ ឬ​ម្ចាស់​របស់​វា​ ៕ ប្រភព​ ៖ robotsite

អត្ថបទសរសេរ ដោយ