ការរំលូនកូនដោយមិនមានសុវត្ថិភាពគឺជាមូលហេតុដ៏គ្រោះថ្នាក់មួយសម្រាប់ស្រី្តដែលគួរពិចារណាឡើងវិញចំពោះបញ្ហានេះ ដូច្នេះស្ត្រីគ្រប់រូបមិនគួរសម្រេចចិត្តរំលូតកូនដោយខ្លួនឯង ឬជាមួយគ្រូពេទ្យដែលគ្មានជំនាញនោះទេវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ នៅពេលស្ត្រីធ្វើការសម្រេចចិត្តអាចនឹងជួបផលវិបាកមួយចំនួនដូចជា៖
-ធ្លាក់ឈាមមកមិនឈប់អាចបណ្តាលឲ្យស្ត្រីស្លាប់បាត់បង់ជីវិត។
-ធ្លាក់ឈាមអាចបណ្តាលឲ្យស្ត្រីស្លេកស្លាំង និងមានការកពូនមេរោគ។
-ធ្លាយស្បូន រហែកស្បូន ករណីនេះអាចមានគ្រោះថ្នាក់ដល់ជីវិត ឬគ្មានកូនរហូត។
-សល់បំណែកអវយវៈសពកូន
-អាចមានការប៉ះទង្វិចមាត់ស្បូនបណ្តាលឲ្យរបួសឬរហែកមាត់ស្បូន
-អាចបណ្តាលឲ្យកើតមានជំងឺតេតានូស
-មានការករោគក្នុងឈាម
-អាចកើតមានបញ្ហាដំបៅរលួយក្នុងស្បួនជាដើម។
ដូច្នេះនៅពេលដែលស្ត្រីសម្រេចចិត្តរំលូតកូនគួរតែស្វែងរកការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេស ដើម្បីចៀសផុតពីការកើតមានបញ្ហាដែលស្មានមិនដល់ ដែលអាចបង្កឲ្យស្ត្រីបាត់បង់ជិវិត ដោយសារតែការធ្វេសប្រហែសមួយពេល ។ យ៉ាងណាមិញ បន្ទាប់ពីរំលូតកូនរួចស្ត្រីខ្លួនឯងផ្ទាល់ ក៏ត្រូវតែមានការថែទាំសុខភាពឲ្យបានល្អផងដែរ ដោយស្ត្រីគួរតែអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ ៖
-ផ្លាស់ប្តូរសំឡីអនាម័យ ឬក្រណាត់ស្អាតសម្រាប់ទ្រាប់ទ្វារមាសឲ្យបានញឹកញាប់។
-លេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវនិងគ្រប់ចំនួន ទោះជាអាការធូរស្បើយហើយក៏ដោយ។
-សម្រាកឲ្យបានគ្រប់គ្រាន់ និងត្រូវទទួលទានអាហារដែលមានជីវជាតិដូចជាត្រី សាច់ ផ្លែឈើ និងបន្លែគ្រប់មុខ ។
-ត្រូវតមការរួមរ័កយ៉ាងតិចឲ្យបាន៣ ថ្ងៃក្រោយពីឈប់ធ្លាក់ឈាម។
-យ៉ាងហោចណាស់បន្ទាប់ពីរំលូតកូនរួចស្ត្រី គួរតែពន្យារការមានផ្ទៃពោះឲ្យបានរយៈពេល៦ខែដើម្បីការពារកូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ នៅពេលមានផ្ទៃពោះលើកក្រោយ ៕
ចែករំលែកព័តមាននេះ