អត្ថប្រយោជន៍ដែលមិនគួរមើលរំលងរបស់ស្វាយទុំ
ស្វាយទុំគឺជាផ្លែឈើមួយប្រភេទផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ។ យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ការទទួលទានស្វាយទុំរាល់ថ្ងៃនឹងទទួលបានអត្ថប្រយោជន៍៧ចំណុចដូចខាងក្រោម ៖
ស្វាយទុំគឺជាផ្លែឈើមួយប្រភេទផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ។ យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ការទទួលទានស្វាយទុំរាល់ថ្ងៃនឹងទទួលបានអត្ថប្រយោជន៍៧ចំណុចដូចខាងក្រោម ៖
ស្វាយទុំគឺជាផ្លែឈើមួយប្រភេទផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ។ យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ការទទួលទានស្វាយទុំរាល់ថ្ងៃនឹងទទួលបានអត្ថប្រយោជន៍៧ចំណុចដូចខាងក្រោម ៖
១-ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ ៖ ដោយសារវត្តមានដ៏សម្បូរបែបនៃសារធាតុបេតាការ៉ូតែនដែលបន្ទាប់មកបំលែងទៅជាវីតាមីន A ស្វាយទុំជួយការពាររាងកាយប្រឆាំងនឹងការបំផ្លាញដោយរ៉ាឌីកាល់សេរី ។ បន្ថែមពីលើនេះ វីតាមីន C មានប្រសិទ្ធភាពជួយបង្កើនការបំពេញមុខងាររបស់ប្រព័ន្ធការពាររាងកាយ ។
២-ទប់ស្កាត់ជំងឺមហារីក ៖ ដោយសារវត្តមានដ៏លើសលប់នៃសមាសធាតុវីតាមីនដែលជាអុកស៊ីដកម្ម ស្វាយត្រូវគេអះអាងថា មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យជំងឺមហារីក។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា សមាស ធាតុ astragalin , quercetin,isoquercitrin,methylgallat,fisetin និងអាស៊ីត Gallic មានសមត្ថភាពជួយការពាររាងកាយប្រឆាំងនឹងមហារីកពោះវៀន មហារីកដោះ និងមហារីកប្រូស្តាតជាដើម ។
៣-ធ្វើឱ្យល្អប្រសើរដល់ការបំពេញមុខងាររបស់ខួរក្បាល ៖ ស្វាយសម្បូរទៅដោយវីតាមីន B6 ដែលផ្តល់សារសំខាន់ដល់ប្រព័ន្ធសរសៃប្រសាទក៏ដូចជាការបំពេញមុខងារខួរក្បាល ។ វីតាមីននេះជាជំនួយក្នុងការបង្កើតភ្នាក់ងារបញ្ជូនសារជាច្រើនដែលទទួលបន្ទុកជួយគ្រប់គ្រងផ្លូវចិត្តនិងដំណេកស្កប់ស្កល់ ។ បន្ថែមពីនេះ សារធាតុគ្លុយតាមីនជួយពង្រីកការផ្ចង់ស្មារតី និងកែលំអការចងចាំ ។
៤-ជួយការពារថ្លើម ៖ ទទួលទានស្វាយក៏អាចជួយការពារថ្លើមលោកអ្នកផងដែរ ។ សមាសធាតុប្រឆាំងអុកស៊ីដកម្មដ៏សម្បូរបែបក្នុងផ្លែស្វាយបានជួយលាងសម្អាតសារធាតុពុលចេញពីថ្លើម ។ ដូច្នេះការដាក់បញ្ចូលស្វាយទុំក្នុងរបបអាហារប្រចាំថ្ងៃគឺជាវីធីសាស្ត្រដ៏មានប្រសិទ្ធភាពថែរក្សាសុខភាពថ្លើម ។
៥-កាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល ៖ ស្វាយក៏សម្បូច្រើនដែរនូវសារធាតុសរសៃនិង pectin ដែលសារធាតុទាំង២នេះអាចជួយកាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់។ ក្រៅពីនេះ សមាសធាតុប៉ូតាស្យូមបានជួយកាត់បន្ថយការលើសឈាម ។
៦-ទប់ទល់ការឡើងទម្ងន់ ៖ ការសិក្សាមួយចំនួនបានរកឃើញថា ទទួលទានផ្លែស្វាយទាំងសម្បកអាចជួយទប់ទល់ការឡើងទម្ងន់ ។ សារធាតុចម្រាញ់ពីសម្បកស្វាយមានកម្លាំងទប់ស្កាត់ការអភិវឌ្ឍបណ្តាកោសិកាខ្លាញ់ក្នុងខ្លួនមនុស្ស កាត់បន្ថយបានការឡើងទម្ងន់ ។
៧-ធ្វើឱ្យល្អប្រសើរដល់ប្រព័ន្ធរំលាយអាហារ ៖ អត្ថប្រយោជន៍ចុុងក្រោយនៃការទទួលទានស្វាយគឺជួយធ្វើឱ្យល្អប្រសើរដល់ប្រព័ន្ធរំលាយអាហារ ។ វត្តមានដ៏សម្បូរបែបនៃសារធាតុសរសៃបានជួយបណ្តេញសារធាតុពុលនិងកាកសំណល់រាងកាយគ្រោះថ្នាក់នានាចេញពីរាងកាយ។ ស្វាយមួយផ្លែអាចផ្តល់២០%នៃតម្រូវការសារធាតុសរសៃប្រចាំថ្ងៃ ខណៈសារធាតុប៉ូតាស្យូមវិញគឺផ្តល់ឱ្យប្រហែលជា ៥៦០មីល្លីក្រាមពោលគឺស្មើនឹង១៦%នៃតម្រូវការសារធាតុប៉ូតាស្យូមប្រចាំថ្ងៃ ៕
ចែករំលែកព័តមាននេះ