លុយរៀលចាញ់កម្លាំងដុល្លារអូស្ត្រាលី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលបានធ្លាក់ថ្លៃបន្តិចធៀបនឹងលុយដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០០៩ រៀល ហើយលក់ចេញរហូតដល់ ៣០៣៩ រៀលឯណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៩១ រៀល និងលក់ចេញតែ ៣០២១ រៀលប៉ុណ្ណោះ ។

ក្រៅពីដុល្លារអូស្ត្រាលី សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៣ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៧២៤ រៀល លក់ចេញ ៤៧៧១ រៀល និង ១ យន់ចិន ទិញចូល ៦៣៤ រៀល លក់ចេញ ៦៤០ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៩៥ រៀល លក់ចេញ ៣៦៣១ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៤៣ រៀល លក់ចេញ ៣៤៦ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២០ រៀល លក់ចេញ ៣០៥០ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ