ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសមាន«សញ្ជាតិតែមួយ»ដល់ដៃសភាហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​មាន​នាយក​រដ្ឋមន្ត្រី​ប្រធានរដ្ឋសភា ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា រដ្ឋធម្មនុញ្ញ​មាន​សញ្ជាតិ​តែ​មួយ​បាន​ដល់​ដៃ​រដ្ឋ​សភាជាតិ​ហើយ ។ សេចក្តីព្រាងច្បាប់​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ​នេះ ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​មាន​នាយក​រដ្ឋមន្ត្រី​ប្រធានរដ្ឋសភា ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា រដ្ឋធម្មនុញ្ញ​មាន​សញ្ជាតិ​តែ​មួយ​បាន​ដល់​ដៃ​រដ្ឋ​សភាជាតិ​ហើយ ។

សេចក្តីព្រាងច្បាប់​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ​នេះ ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ក្រោម​សម្ដេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​តាម​ប្រព័ន្ធ​វី​ដេ​អូ ។

អចិន្ត្រៃយ៍​រដ្ឋសភា​បាន​លើកយក​របៀបវារៈ បើ​ពិភាក្សា​មាន​ដូច​ជា​៖ ១.​ការ​ពិនិត្យ​សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី (​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ។

២.​ការ​ពិនិត្យ​សំណើសុំ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​បំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ។

៣- ការ​ពិនិត្យ​សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ទាក់ទង​ទៅ​នឹង​ការ​កាត់សេចក្តី​នៅ​ក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ស្តី​ពី​ការ​រៀបចំ​ក្នុង​ពេល​អន្តរកាល និង​ការ​បញ្ចប់​ការងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ។

៤- ការ​ពិនិត្យ​សំណើសុំ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ