ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរធ្វើបែបណាបើស្វាមីមិនសូវមានអារម្មណ៍រួមភេទជាមួយអ្នកដូចមុន ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្សភាគច្រើនគិតថា មានតែស្រ្តីទេដែលងាយប្រឈមនឹងបញ្ហាខ្សោយអារម្មណ៍ផ្លូវភេទ ។ តែតាមការពិតទៅបុរសក៏ងាយនឹងមានបញ្ហានេះដែរ ។ នៅពេលដែលស្វាមី ឬដៃគូរបស់អ្នកមិនសូវជាមានអារម្មណ៍ជាមួយអ្នក អ្នកប្រហែលជាកើតការសង្ស័យ…

រាជធានីភ្នំពេញ ៖ មនុស្សភាគច្រើនគិតថា មានតែស្រ្តីទេដែលងាយប្រឈមនឹងបញ្ហាខ្សោយអារម្មណ៍ផ្លូវភេទ ។ តែតាមការពិតទៅបុរសក៏ងាយនឹងមានបញ្ហានេះដែរ ។ នៅពេលដែលស្វាមី ឬដៃគូរបស់អ្នកមិនសូវជាមានអារម្មណ៍ជាមួយអ្នក អ្នកប្រហែលជាកើតការសង្ស័យ និង ខឹងពួកគាត់ជាមិនខាន ។ ចូរទម្លាក់ចោលនូវទោសៈ ហើយគិតរឿងក្នុងផ្លូវល្អៗ ដើម្បីចូលរួមដោះស្រាយបញ្ហានេះជាមួយស្វាមី ឬដៃគូរបស់អ្នក ។ ថ្ងៃនេះអ្នកនឹងដឹងពីវិធីសាស្រ្ត ៣ យ៉ាង ដែលអាចជួយឱ្យស្វាមី ឬដៃគូរបស់អ្នកដែលមានបញ្ហាខ្សោយអារម្មណ៍ផ្លូវភេទ ៖

. ទំនាក់ទំនង ៖ ការប្រាស្រ័យទាក់ទង គឺជាគន្លឹះដ៏សំខាន់នៅក្នុងសេចក្តីស្នេហា និងទំនាក់ទំនងទាំងអស់ ។ អ្នកប្រហែលជាខ្លាចដៃគូរបស់អ្នកខ្មាស់អៀន នៅពេលនិយាយចំចំណុចខ្សោយផ្លូវភេទរបស់ពួកគាត់ ។ តែវាមិនអីទេ ប្រសិនបើអ្នកចេះរៀបចំពាក្យនិយាយឱ្យស្រួលបួល ។ អ្នកអាចសួរត្រង់ៗ ពីមូលហេតុដែលពួកគាត់មិនសូវមានអារម្មណ៍ផ្លូវភេទដូចមុន និងអារម្មណ៍របស់ពួកគាត់នៅពេលរួមភេទជាមួយអ្នក ។ ជួនកាលពួកគាត់មិនប្រាប់អ្នកទេ ប្រសិនបើអ្នកមិនសួរ ។ ដើម្បីជម្រះអស់ការសង្ស័យ ទំនាក់ទំនង គឺជារឿងសំខាន់ ។

. ណែនាំឱ្យទៅរកអ្នកជំនាញវេជ្ជសាស្រ្ត ៖ អ្នកអាចនឹងព្យាយាមប៉ូវសា្វមី ឬដៃគូអ្នក ដោយរំពឹងថា កម្លាំងផ្លូវភេទរបស់ពួកគាត់នឹងខ្លាំងជាងមុន ។ តែវាមិនមែនសុទ្ធតែមានប្រសិទ្ធភាពនោះទេ ។ អ្នកអាចណែនាំពួកគាត់ឱ្យទៅរកដំណោះស្រាយ ឬការព្យាបាលពីសំណាក់អ្នកជំនាញ ។ នេះក៏ដោយសារតែវាអាចមកពីបញ្ហាសុខភាពខាងក្នុងរបស់ពួកគាត់ ដែលធ្វើឱ្យពួកគាត់មិនសូវខ្លាំងដូចពីមុន ។

៣. ក្រឡេកមកមើលខ្លួនអ្នក ៖ ជាការពិតណាស់ អ្នកក៏អាចជាផ្នែកមួយនៃបញ្ហាខ្សោយផ្លូវភេទរបស់ស្វាមី ឬដៃគូអ្នក ។ ចូរវិភាគឡើងវិញថា តើអ្នកនៅយកចិត្តទុកដាក់លើរាងកាយរបស់អ្នកដែរ ឬអត់ ? ។ តើអ្នកនៅថែរក្សាសម្រស់របស់អ្នកឱ្យនៅតែស្អាតដែរ ឬទេ? តើអ្នកមានក្លិនមាត់ដែរទេ ? ចុះក្លិនទ្វារមាសវិញយ៉ាងដូចម្តេចដែរ ? ជួនកាលគ្រាន់តែធំក្លិន គឺអន់ចង់តែម្តង ។ វាពិតជាសំខាន់ក្នុងរក្សាក្លិនទ្វារមាសក៏ដូចជាសុខភាពទ្វារមាសឱ្យបានល្អ​ ដោយការធ្វើអនាម័យជាប្រចាំ ។ ការប្រើប្រាស់ទឹកអនាម័យដែលមានគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាក្លិនទ្វារមាស និងជួយឱ្យសុខភាពទ្វារមាសកាន់តែប្រសើរ ក៏ដូចជាដាស់អារម្មណ៍ដៃគូអ្នកឱ្យមានចំណង់ឡើងវិញ ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕