ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ UN ថា ​ប្រជាជន​កូរ៉េ​ខាងជើង​កំពុង​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន និង​ស្នើឱ្យ​ដកទ.ណ្ឌកម្ម

2 ឆ្នាំ មុន

កូរ៉េខាង​ជើង ៖ អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា កុមារ និង​មនុស្ស​ចាស់​ដែល​ងាយរ​​ង​គ្រោះ​នៅ​ក្នុង​ប្រទេស​

កូរ៉េខាង​ជើង ៖ អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា កុមារ និង​មនុស្ស​ចាស់​ដែល​ងាយរ​​ង​គ្រោះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កំពុង​តែ​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​អាហារ​។

លោក Tomas Ojea Quintana អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ បាន​ស្តីបន្ទោស​លើ​ទ.ណ្ឌកម្ម​អន្តរជាតិ និង​ការ​បិទ​ខ្ទប់​កូ​វី​ដ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​កង្វះ​ស្បៀង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ជា​លទ្ធផល ប្រជាជន​កូរ៉េ​ខា​ជើង​ត្រូវ​តស៊ូ​រាល់ថ្ងៃ​ដើម្បី​រស់នៅ​ក្នុង​ជីវិត​ថ្លៃថ្នូរ​។

លោក​ក៏​បាន​ស្នើ​ឲ្យ​មានការ​ដកទ.ណ្ឌកម្ម​ចេញពី​ប្រទេស​កូរ៉េ​ខាងជើង​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​វិបត្តិ​។

ប្រទេស​កូរ៉េ​ខាងជើង​ដែល​រង​ទ.ណ្ឌកម្ម​ជុំ​ទិស​ពី​អន្តរជាតិ​ដោយសារ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​មើលឃើញ​ថា​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។

របប​កុម្មុយនីស្ត​នេះ​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ១៩ ដែល​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយនឹង​ចិន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ កូរ៉េ​ខាងជើង​ពឹងផ្អែក​លើ​ចិន​សម្រាប់​ចំណីអាហារ ជី និង​ប្រេងឥន្ធនៈ​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​បាន​ចុះ​ផ្សាយ​ថា នៅ​ស​ប្តា​ហ៍​នេះ​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​ទទួលស្គាល់​ថា ​ប្រទេស​កូរ៉េ​ខាងជើង​កំពុង​ប្រឈម​នឹង​ស្ថានភាព​ដ៏​អាក្រក់​។

មានការ​រាយការណ៍​ថា តម្លៃ​ម្ហូបអាហារ​នៅ​កូរ៉េ​ខាងជើង​ហក់​ឡើង​យ៉ាង​ខ្លាំង ដោយនៅ​ខែមិថុនា​កន្លង​ទៅ គ្រាន់តែ​ចេក​មួយ​គីឡូក្រាម​មាន​តម្លៃ ៤៥​ដុល្លារ​។

នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ លោក Tomas Ojea Quintana បាន​និយាយ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គួរ​ពិនិត្យ​មើល​លើ​ការ​បន្ធូរបន្ថយ​ទ.ណ្ឌកម្ម​អន្តរជាតិ និង​អនុញ្ញាតឲ្យ​មាន​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​ជីវិត​។

សូម​រម្លឹក​ថា សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ធ្វើការ​បញ្ជាក់​ថា អា​មេ​រិ​ក​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​​ជាមួយនឹង​កូរ៉េ​ខាងជើង ប៉ុន្តែ​បាន​ទាមទារ​ឲ្យ​កូរ៉េ​ខា​ង​ជើង​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ជា​មុន​សិន មុន​ពេល​មានការ​ដក​ទ.ណ្ឌកម្ម ប៉ុន្តែ​កូរ៉េ​ខាងជើង​បដិសេធ​។

ទោះ​យ៉ាងណា កាលពី​ពេល​ថ្មី​នេះ សហរដ្ឋអាមេរិក​ហាក់​បន្ទន់​ជំហរ​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាងជើង​ដើម្បី​នាំ​យក​ក្រុង​ព្យុ​ង​យ៉ាង​ចូល​ក្នុង​ទុក​ចរចាវិញ​។

បើ​តាម​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង អា​មេ​រិ​កបាន​ធ្វើការ​បញ្ជាក់​សារ​ជា​ថ្មី​ពី​ភាព​ស្មោះត្រង់​ថា អា​មេ​រិ​ក​មិន​ប្រកាន់​យក​គោលនយោបាយ​អរិភាព​ចំពោះ​កូរ៉េ​ខាងជើង​ឡើយ និង​បាន​បញ្ជាក់​ជំហរ​ថា​ខ្លួន​នឹង​ចូលរួម​ក្នុង​កិច្ចចរចារ​ជាមួយនឹង​កូរ៉េ​ខាងជើង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន​។

កាលពីដើម​ស​ប្តា​ហ៍​នេះ មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បន្ទោស​អា​មេ​រិ​កថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង និង​បាន​និយាយ​ថា ខ្លួន​ត្រូវ​បន្ត​អភិវឌ្ឍន៍​អាវុធ​ដើម្បី​ការពារ​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ