ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៥​នាក់​ស្លា​.​ប់ ក្នុង​ហេតុការណ៍​វា​.​យ​ប្រហារ​ដោយ​ព្រួញ​​នៅ​ន័​រ​វែ​ស

2 ឆ្នាំ មុន

ន័រវែស ៖ មនុស្ស​ចំនួន​៥​នាក់​បាន​ស្លា​.​ប់ និង​២​នាក់​ទៀតរ​.​ងរ​បួស​ក្នុង​ប្រទេស​ន័​រ​វែ​ស បន្ទាប់​ពី​បុរស​ម្នាក់​បាន​ធ្វើការ​វា​.​យ​ប្រហារ​

ន័រវែស ៖ មនុស្ស​ចំនួន​៥​នាក់​បាន​ស្លា​.​ប់ និង​២​នាក់​ទៀតរ​.​ងរ​បួស​ក្នុង​ប្រទេស​ន័​រ​វែ​ស បន្ទាប់​ពី​បុរស​ម្នាក់​បាន​ធ្វើការ​វា​.​យ​ប្រហារ​ដោយ​ព្រួញ​ និង​ធ្នូ​លើ​ពួក​គេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ហេតុការណ៍​នោះ​កើតឡើង​នៅ​ក្នុង​ក្រុង Kongsberg កាលពី​ថ្ងៃ​ពុធ​ល្ងាច​។ ប៉ូ​លី​សបញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន និង​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​។

ប៉ូ​លី​ស​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​ដឹង​ថា​តើ​វា​ជា​ករណី​ភេរ.វកម្ម ហើយ​ជនសង្ស័យ​មាន​ប្រើប្រាស់​អា​វុ​.ធ​ផ្សេង​ទៀត​ឬ​យ៉ាងណា​។

នាយក​រដ្ឋមន្ត្រី​ន័​រ​វែ​ស លោកស្រី Erna Solberg បាន​ហៅ​ការ​វា​.​យ​ប្រហារ​នោះ​ថា​ជា​ហេតុការណ៍​ដ៏​រន្ធ​.​ត់​។

លោកស្រី​ថ្លែង​ដូច្នេះ​ថា «ខ្ញុំ​ដឹង​ថា មនុស្ស​ជា​ច្រើន​មានការ​ភ័.យ​ខ្លា.ច ប៉ុន្តែ​វា​សំខាន់​ខ្លាំង​ណាស់​ដែល​ត្រូវ​ធ្វើការ​បញ្ជាក់​ថា ឥឡូវនេះ​ប៉ូ​លី​សគ្រប់​គ្រង​ស្ថានការណ៍​បាន​ហើយ​»។

បន្ទាប់​ពី​មានការ​វា​.​យ​ប្រហារខាងលើនេះ​ នាយកដ្ឋាន​ប៉ូ​លី​សបាន​និយាយ​ថា ខ្លួន​បាន​បញ្ជា​ឲ្យ​ប៉ូ​លី​សទូ​ទាំង​ប្រទេស​កាន់​អាវុ.ធ​។ ជា​ធម្មតា ប៉ូ​លី​ស​ន័​រវែង​គ្មាន​អាវុ.ធ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​រក​កាំភ្លើ.ង​ដៃ និង​កាំភ្លើ.ង​វែង​ពេល​ដែល​ត្រូវការ​៕ (​យោង​តាម​ប្រភព​៖ BBC និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ