ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​បញ្ជា​ឱ្យចៅហ្វាយខេត្ត​មណ្ឌលគិរី​ថ្មីត្រូវទប់​ស្កាត់​​​ឱ្យ​បាន​​នូវបទល្មើសរបស់មាន​អំណាច

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សម្តេច​ក្រឡាហោមបាន​ដាក់​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​មណ្ឌលគិរី​ ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ត្រូវ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ ដី​តំបន់​ការពារ​របស់​រដ្ឋ​ ពី​សំណាក់​អ្នកមាន​អំណាច​មួយ​ក្តាប់​តូច ហើយ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តែ​បាន​ចំពោះ​បុគ្គល​​ទាំងនោះ​។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ឡើង​កាន់​តំណែង​អភិបាលខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២…

ខេត្តមណ្ឌលគិរី ៖ សម្តេច​ក្រឡាហោមបាន​ដាក់​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​មណ្ឌលគិរី​ ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ត្រូវ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ ដី​តំបន់​ការពារ​របស់​រដ្ឋ​ ពី​សំណាក់​អ្នកមាន​អំណាច​មួយ​ក្តាប់​តូច ហើយ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តែ​បាន​ចំពោះ​បុគ្គល​​ទាំងនោះ​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ឡើង​កាន់​តំណែង​អភិបាលខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២ តុលា ២០២១ សម្តេច​ក្រឡាហោម ស ខេ​ង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្តែង​ពី​ការ​សោកស្តាយ​ជុំវិញ​សកម្មភាព​របស់​មន្ត្រី​មួយ​ចំនួនដែល​បាន​ដើរ​ខុស​គន្លង​វិ​ជ្ជាជីវៈ​មន្ត្រីរាជការ ប្រ​ព្រឹ​ត្តឹ​អំពើ​លោភលន់ រំខាន​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ពាក់​ព័​ន្ធកាន់កាប់​ដៃ​ធ្លី​ខុសច្បាប់​ជាដើម ​។


សម្តេច​ក្រឡាហោម បាន​លើក​ឡើង​ពី​បញ្ហា​ធនធានធម្មជាតិ​នៅ​ខេត្តមណ្ឌលគិរី ដែល​កន្លង​មក​មាន​មន្ត្រី​មួយ​ចំនួន​ដើរ​ជំពប់​ដួល ឬ​ត្រូវ​ដក​ទៅ​កន្លែង​ផ្សេង ប៉ុន្តែ​រឿង​ទាំងនេះ​មិន​ទាន់​ចប់​ទេ ត្រូវ​បន្ត​យកចិត្តទុកដាក់​នៅ​តំបន់​ដែល​យើង​ការពារ កាលដែល​ដែល​បំផ្លាញ​អស់ហើយ​វា​មាន​ផល​ប៉ះពាល់​ច្រើន​។

សម្តេច​បាន​សង្កត់ធ្ងន់​ថា ការ​ប្រើ​អំណាច​រំលោភ​យក​ដី​ព្រៃ ដី​តំបន់​ការពារ​របស់​រដ្ឋ ដោយសារ​តែ​ភាព​លោភលន់​របស់​មន្ត្រី​យើង​មួយ​ចំនួន ហើយ​សម្តេច​សង្ឃឹមថា ឯកឧត្តម ថង សា​វុន និង​សហការី​ទាំងអស់​បន្ត​ការពារ​នូវ​ធនធាន​ជាតិ ជា​ពិសេស​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មិន​រំលោភ​បំពាន ទន្ទឹម​នេះ​ក៏​ត្រូវ​ខិតខំ​ពង្រឹង​ផល​ប្រ​យោ​ជ​ន៏​របស់​ប្រជាពលរដ្ឋ ព្រោះតែ​នៅ​ទី​នេះ​តែងតែមាន​ព័ត៌មាន​ពី​ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​៕ ​

អត្ថបទសរសេរ ដោយ