លបលួចចូលផ្ទះបានសម្រេច តែចប់ត្រឹមឆែកកាមរ៉ាឃើញសកម្មភាពស្តែងៗ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ចោ២នាក់បានធ្វើសកម្មភាពលួចម៉ូតូក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ហើយត្រូវបានម្ចាស់ឆែកក្នុងកាមេរ៉ាសុវត្ថិភាព ហើយក៏ឃើញមុខសញ្ញាស្តែងៗក្នុងកាម៉េរា ក៏ប្តឹងនគរបាលចាប់ខ្លួនបានម្នាក់ និងយកម៉ូតូបានមកវិញ ហើយជនសង្ស័យក៏ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះផងដែរ។

បើតាមលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យត្រូវឃាត់ខ្លួនខាងលើនេះ មានឈ្មោះ មួង ចំរឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ គឺតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ផាត់ ចំរឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា ដែលបានបាត់ម៉ូតូមួយគ្រឿងម៉ាកស៊ូម័រ នៅក្នុងផ្ទះកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ហើយម្ចាស់ម៉ូតូក៏បានឆែកកាមេរ៉ាសុវត្ថិភាព ក៏ស្រាប់តែឃើញជនសង្ស័យ២នាក់បានបើកទ្វារចូល រួចលួចយកម៉ូតូជនរងគ្រោះពីក្នុងផ្ទះ ក្រោយមកកម្លាំងក៏ធ្វើការស្រាវជ្រាវ រហូតចាប់បានម្នាក់ និងយកម៉ូតូជនរងគ្រោះត្រឡប់មកវិញ ចំណែកជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោម២នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ និងបានយកម៉ូតូមកវិញហើយក៏បានប្រគល់ជូនម្ចាស់ដើម ចំណែកឯជនសង្ស័យ ក៏ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ