ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់អាហារ៣ប្រភេទ ដោះស្រាយបញ្ហាស្រ្តេសរបស់អ្នក!

2 ឆ្នាំ មុន

ការលំហែកាយ ត្រូវបានគេចាត់ទុកថាជាវិធីសាស្រ្តយ៉ាងល្អក្នុងការកាត់ស្រ្តេស។ ក្រៅពីការលំហែអារម្មណ៍ អាហារដែលអ្នកទទួលទាន ក៏ជួយកាត់បន្ថយស្រ្តេសផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់នូវអាហារទាំងនោះ។ ១. ទឹកដោះគោ ទឹកដោះគោត្រឹមតែ…

ការលំហែកាយ ត្រូវបានគេចាត់ទុកថាជាវិធីសាស្រ្តយ៉ាងល្អក្នុងការកាត់ស្រ្តេស។ ក្រៅពីការលំហែអារម្មណ៍ អាហារដែលអ្នកទទួលទាន ក៏ជួយកាត់បន្ថយស្រ្តេសផងដែរ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់នូវអាហារទាំងនោះ។

១. ទឹកដោះគោ

ទឹកដោះគោត្រឹមតែ ១កែវ មានផ្ទុកបរិមាណខ្ពស់នៃវីតាមីន ជាតិរ៉ែ ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយសារធាតុទាំងអស់នេះមានប្រសិទ្ធិភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបញ្ចេញដោយភាពតានតឹងក្នុងរាងកាយ។ ដោយសារតែហេតុនេះហើយទើប អ្នកដែលទទួលទានទឹកដោះគោទៀងទាត់ គឺមិនងាយនឹងប្រឈមមុខជាមួយបញ្ហាស្ត្រេសឡើយ។

២. តែបៃតង

ការទទួលទានមានឥទ្ធិពលលើផ្លូវចិត្ត និងរាងកាយ ដោយការទទួលទានតែបៃតងជាប្រចាំ គឺអាចផ្ដល់នូវសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ នេះក៏ដោយសារតែ វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជម្ងឺស្រ្តេស។ តែបៃតងជាជម្រើសនៃភេសជ្ជៈប្រសើរបំផុតសម្រាប់អ្នកជក់បារី និងទទួលទានគ្រឿងស្រវឹង។

៣. ទឹកសូកូឡាខ្មៅ

ទឹកសូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាល ដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០% នៃសូកូឡាសុទ្ធ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ