ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងសេ្នហា៣យ៉ាង ដែលដាច់ខាតមិនត្រូវប្រាប់អ្នកទី៣

1 អាទិត្យ មុន

ទំនាក់ទំនងស្និទ្ធស្នាលរវាងគូស្នេហ៍ឬប្តីប្រពន្ធ មានលក្ខណៈពិសេសជាងទំនាក់ទំនងដទៃទៀត ដោយសារតែភាពស្និទ្ធស្នាលនេះគឺស្និទ្ធបានស្គាល់គ្រប់កន្លែងលើរាងកាយ និង ផ្នែកផ្លូវចិត្ត។ វាជាទំនាក់ទំនងមិនមែនសម្រាប់មនុស្ស៣នាក់ តែរវាងតែមនុស្ស២នាក់ប៉ុននោះ។ ដូចនេះហើយ ការឱ្យមនុស្សច្រើនគ្នាដឹងរឿងគ្រប់យ៉ាងរបស់អ្នកទាំង២ គឺមិនល្អនោះទេ។…

ទំនាក់ទំនងស្និទ្ធស្នាលរវាងគូស្នេហ៍ឬប្តីប្រពន្ធ មានលក្ខណៈពិសេសជាងទំនាក់ទំនងដទៃទៀត ដោយសារតែភាពស្និទ្ធស្នាលនេះគឺស្និទ្ធបានស្គាល់គ្រប់កន្លែងលើរាងកាយ និង ផ្នែកផ្លូវចិត្ត។ វាជាទំនាក់ទំនងមិនមែនសម្រាប់មនុស្ស៣នាក់ តែរវាងតែមនុស្ស២នាក់ប៉ុននោះ។ ដូចនេះហើយ ការឱ្យមនុស្សច្រើនគ្នាដឹងរឿងគ្រប់យ៉ាងរបស់អ្នកទាំង២ គឺមិនល្អនោះទេ។ ថ្ងៃនេះ យើងមានចំនុច៣យ៉ាង ដែលគូស្នេហ៍មិនគួរឱ្យអ្នកផ្សេងដឹង។

Picture

១. បញ្ហាទាក់ទងនឹងការរួមភេទ

ការនិយាយពីទង្វើនៃការរួមភេទជាមួយនឹងគូស្នេហ៍របស់អ្នក ប្រាប់ទៅកាន់មិត្តភ័ក្រ្តរបស់អ្នកទុកជាការកំសាន្ត ត្រូវបានហាមផ្តាច់គ្មានលក្ខខណ្ឌ។ ការឱ្យគេដឹងរឿងនេះ អាចធ្វើឱ្យគូស្នេហ៍របស់អ្នកមានបញ្ហាអៀនខ្មាស់ និង មនុស្សផ្សេងទៀតថាអ្នកជាមនុស្សមិនចេះលាក់ការសម្ងាត់ និង ហែកតែរឿងខ្លួនឯង។ តែប្រសិនបើវាជាការនិយាយប្រាប់ទៅកាន់អ្នកជំនាញ ដើម្បីរកវិធីដោះស្រាយ គឺមិនជាអ្វីនោះទេ។​

២. បញ្ហាហិរញ្ញវត្ថុ

វាជាការសំខាន់ដែលត្រូវយល់ថា បញ្ហាហិរញ្ញវត្ថុនៅក្នុងទំនាក់ទំនងស្នេហា គឺជារឿងធម្មតា។ ការយករឿងនេះទៅប្រាប់អ្នកទី៣ គឺហាក់បីដូចជាហែកខ្លួនអ្នកឱ្យគេដឹងអ៊ីចឹង ហើយវាក៏មិនបានជួយអ្វីដល់អ្នកដែរ។ អ្វីដែលអ្នកគួរធ្វើគឺ ទៅរកអ្នកជំនាញខាងហិរញ្ញវត្ថុ ប្រសិនបើអ្នកទាំងពីរមានបញ្ហាផ្នែកនេះ។​​

៣. ជម្លោះ

ការឈ្លោះគ្នាបន្តិចបន្តួចក្នុងផ្លូវស្នេហា គឺគេចមិនរួចនេះទេ។ មិនគ្រប់រឿងដែលអ្នកឈ្លោះ សុទ្ធតែត្រូវយកទៅប្រាប់អ្នកដទៃនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែពិភាក្សាគ្នាជាមួយនឹងដៃគូអ្នក ដើម្បីចូលរួមរកដំណោះស្រាយ។ តែប្រសិនបើការឈ្លោះនោះ ឈានដល់ការប្រើហិង្សា សូមរកជំនួយពីអ្នកខាងក្រៅ និង អាជ្ញាធរមានសមត្ថកិច្ច៕