ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ក្បួនប្រើទឹកដូង បំប៉នសក់ឱ្យមានសុខភាពល្អ

1 អាទិត្យ មុន

ទឹកដូងគឺជាអំណោយធម្មជាតិរបស់មនុស្សជាតិ ដែលមានជាតិស្ករទាប និងមានគុណប្រយោជន៍ជាច្រើនដល់សុខភាព។ ក្រៅពីអត្ថប្រយោជន៍សុខភាពរបស់វា រាប់ចាប់ពីការបញ្ចុះជាតិស្ករក្នុងឈាម​ ដល់ការជួយថែរក្សាធ្មេញ វាក៏ជួយដល់ការលូតលាស់សក់ផងដែរ។ ទឹកដូងគឺជាសមាសធាតុថែរក្សាសក់ដ៏ល្អ ដែលជួយចិញ្ចឹមនិងធ្វើឱ្យសក់របស់អ្នក មានសុខភាពល្អ។…

ទឹកដូងគឺជាអំណោយធម្មជាតិរបស់មនុស្សជាតិ ដែលមានជាតិស្ករទាប និងមានគុណប្រយោជន៍ជាច្រើនដល់សុខភាព។ ក្រៅពីអត្ថប្រយោជន៍សុខភាពរបស់វា រាប់ចាប់ពីការបញ្ចុះជាតិស្ករក្នុងឈាម​ ដល់ការជួយថែរក្សាធ្មេញ វាក៏ជួយដល់ការលូតលាស់សក់ផងដែរ។

ទឹកដូងគឺជាសមាសធាតុថែរក្សាសក់ដ៏ល្អ ដែលជួយចិញ្ចឹមនិងធ្វើឱ្យសក់របស់អ្នក មានសុខភាពល្អ។ វាក៏ជួយដោះស្រាយបញ្ហាដូចជាសក់ជ្រុះផងដែរ។ តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីអាចឱ្យសក់អ្នកទទួលបានប្រយោជន៍ពីទឹកដូង?

Picture

១. ប្រើទឹកដូងស្រស់

ទឹកដូងជួយផ្តល់សំណើមដល់សក់និងស្បែកក្បាលរបស់អ្នក តាមរយៈការផ្តល់សារធាតុចិញ្ចឹម។ អ្វីដែលអ្នកត្រូវធ្វើគឺ យកទឹកដូងស្រស់កន្លះពែង ហើយចាប់ផ្តើមម៉ាស្សាវាទៅលើស្បែកក្បាលរបស់អ្នក។ ម៉ាស្សាស្បែកក្បាលរបស់អ្នកប្រហែល ៥ នាទីរហូតទាល់តែវាសើមជោគ។

ទុកវាចោលរយៈពេល ២០ នាទី។ អ្នកអាចរុំសក់របស់អ្នកដោយកន្សែងក្តៅដើម្បីឱ្យវាជ្រាបចូលកាន់តែជ្រៅ។ លាងសក់របស់អ្នកជាមួយសាប៊ូកក់សក់ ដែលគ្មានជាតិស៊ុលហ្វាត ជាមួយនឹងទឹកក្តៅឧណ្ណៗ។

២. ប្រើទឹកដូងលាយទឹកឃ្មុំ

ទឹកឃ្មុំគឺជាសារធាតុរំញោច ដែលជួយរក្សាសំណើមដល់សក់របស់អ្នក ដោយធ្វើឱ្យវាមានសភាពទន់។ នេះជួយឱ្យសក់របស់អ្នកមានសុខភាពល្អនិងមិនមានការខូចខាត។ អ្វីដែលអ្នកត្រូវធ្វើគឺ ក្នុងចានមួយលាយទឹកឃ្មុំជាមួយទឹកដូងមួយភាគបួន។ ម៉ាស្សាល្បាយនេះលើស្បែកក្បាលរបស់អ្នកប្រហែល ៥នាទី។ ក្រោយពីបានជោគហើយ ទុកចោលប្រហែល ២០ នាទី។ អ្នកអាចរុំសក់របស់អ្នកដោយកន្សែងក្តៅដើម្បីឱ្យវាជ្រាបបានកាន់តែជ្រៅ។ លាងចេញជាមួយនឹងសាប៊ូ និង ទឹកក្តៅឧណ្ណជាការស្រេច។

៣. ប្រើទឹកដូងនិងទឹកប្រទាលកន្ទុយក្រពើ

ល្បាយទាំងពីរនេះ ផ្តល់សំណើមយ៉ាងខ្លាំងដែលនឹងធ្វើឱ្យសក់របស់អ្នកមានភាពទន់រលោង និងអាចគ្រប់គ្រងបាន។ វាជួយកាត់បន្ថយការបែកចុងបានយ៉ាងមានប្រសិទ្ធភាព។ អ្វីដែលអ្នកត្រូវធ្វើ គឺយកទឹកដូងលាងជាមួយនឹងទឹកប្រទាលកន្ទុយក្រពើ រួចយកមកលាបលើសក់ ៣០នាទី មុននឹងលាងចេញដោយប្រើសាប៊ូនិងទឹកក្តៅឧណ្ណៗ៕