ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡាយ​បឹង​សាឡា​ង​ប្រវែង ៧១០​ម៉ែត្រ នឹង​ត្រូវ​កែ​លម្អ សាងសង់​ជា​បេតុង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌទួលគោក និង​ក្រុមការងារ​ជំនាញ សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌទួលគោក និង​ក្រុមការងារ​ជំនាញ សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ចាង វ៉ាង អ៊ី​ន​វេស​មិន រៀល​អេ​ស្ទេ​ត បាន​ចុះ​កំណត់​បោះបង្គោល​ទីតាំង​គម្រោង​កែ​លម្អ​ប្រឡាយ​បឹង​សាឡា​ង ដើម្បី​បើក​ការដ្ឋាន​អនុវត្ត​គម្រោង​តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន ចាង វ៉ាង និង​សាលា​រាជធានី​ភ្នំពេញ ។

បើ​តាម​លោក ជា ពិសី អភិបាល​ខណ្ឌទួលគោក បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១​ថា តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង ប្រឡាយ​ប្រវែង ៧១០​ម៉ែត្រ ដែល​ជា​ភារកិច្ច​របស់​ក្រុមហ៊ុន ត្រូវ​អនុវត្ត​គម្រោង​តាម​កិច្ចសន្យា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​នេះ ស្ថានភាព​ប្រឡាយ​មាន​ទំហំ​ចន្លោះ​ពី ១១,៥០​ម៉ែត្រ ទៅ​១៤,៥០​ម៉ែត្រ និង​មាន​រាង​បត់បែន​ច្រើន តាម​របាយការណ៍​បច្ចេកទេស​របស់​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ បាន​សិក្សា​អោយ​ក្រុមហ៊ុន​ធ្វើការ​សាងសង់​ប្រឡាយ​បេតុង មាន​ទទឹង​សរុប​ទំហំ ២២​ម៉ែត្រ និង​ជម្រៅ​៤​ម៉ែត្រ ដើម្បី​រំដោះ​ទឹកលូ ជា​ពិសេស​រំដោះ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ