ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ ២​នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន នៅ​ខេត្តកំពង់ស្ពឺ

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ក្រសួងមហាផ្ទៃ សហការ​ជាមួយនឹង​កម្លាំង​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោកស្រី ចាត​សូ រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ក្រសួងមហាផ្ទៃ សហការ​ជាមួយនឹង​កម្លាំង​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោកស្រី ចាត​សូ រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជា​ស្ត្រី​ចំនួន ០២​នាក់ ដកហូត​បាន​រថយន្ត​មួយ​គ្រឿង និង​គ្រឿងញៀន​ចំនួន ១៦​កញ្ចប់​ធំ ។

ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ជា​ស្ត្រី​ទាំង ០២​នាក់ ខាងលើ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២៣​និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថៃ្ង​ទី​១៣ ខែតុលា ឆ្នាំ​២០២១ ស្ថិត​ក្នុងផ្ទះ​របស់​ឈ្មោះ គង់ សំណាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១៦​កញ្ចប់​ធំ សង្ស័យ​ថា គ្រឿងញៀន និង​ឧបករណ៍ សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ដកហូត រថយន្ត​មួយ​គ្រឿង ម៉ាក FORD EVE REST ស៊េរី​ឆ្នាំ​២០២១ ពណ៌​ស មាន​ស្លាក លេខ​ភ្នំពេញ 2BP-6979 ។

មន្ត្រី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ ចំនួន​០២​នាក់ ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន រួម​មាន ៖ ទី​១- ឈ្មោះ គង់ សំណាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច និង​ទី​២- ឈ្មោះ សុខ ស្រី​និ​ត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រយង ស្រុក​ភ្នំស្រួច ។

បច្ចុប្បន្ន កន្លែង​កើតហេតុ ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ ដើម្បី​បន្ត​និ​តិ​វិធី ។ ចំណែកឯ​ជនសង្ស័យ​ទាំង​០២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចំណាត់ការ​បន្ដ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ