ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​ការ​ចងដៃ​ស្បូន​និង​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល

9 ឆ្នាំ មុន

ដោយសារ​តែ​ប​ចេ្ច​ក​វិទ្យា​ជឿនលឿន ស្ត្រី​និង​បុរស​ជា​ច្រើន​បាន​ជ្រើសរើស​វិធី​បញ្ឈប់​ការ​បង្ក​កំណើត​ដោយ​ការ​ចង់ដៃ​ស្បូន និង​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​។ វិធីសាស្ត្រ​២​ចំណុច​ដើ ម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​នេះ ៖

ដោយសារ​តែ​ប​ចេ្ច​ក​វិទ្យា​ជឿនលឿន ស្ត្រី​និង​បុរស​ជា​ច្រើន​បាន​ជ្រើសរើស​វិធី​បញ្ឈប់​ការ​បង្ក​កំណើត​ដោយ​ការ​ចង់ដៃ​ស្បូន និង​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​។ វិធីសាស្ត្រ​២​ចំណុច​ដើ ម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​នេះ ៖

១-​ការ​ចងដៃ​ស្បូន គឺជា​វិធី​បញ្ឈប់​កំណើត​មិន​ឲ្យ​មានកូន​រហូត ។ រាល់​ការ​ចងដៃ​ស្បូន​អាច​ធ្វើ​បាន​គ្រប់ពេល​ដែល​ប្រក​ដ​ថា ស្ត្រី​គ្មាន​ផ្ទៃពោះ​រហូត និង​អាច​ធ្វើ​បាន​នៅ​ពេល​៖

-​ក្នុង​កំឡុង​ពេល​មក​រដូវ
-​ក្រោយ​ការ​រំលូត​ឬ​រលូត​រយៈពេល​៤៨​ម៉ោង
-​ក្នុង​ចន្លោះ​ពេល​សម្រាលកូន​រួច​បាន​៧​ថ្ងៃ
-​ចាប់ពី​៦​ស​ប្តា​ហ៍​ក្រោយ​ការ​សម្រាល​ហើយ​ជាដើម ។

ការ​ចងដៃ​ស្បូន​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូត​ដល់​ជិត​មួយ​រយ​ភាគរយ បើសិនជា​ការ​វះកាត់​ចងឱ្យ​បាន​ត្រឹមត្រូវ និង​ជា​ពិសេស​មិន​មាន​ផល​រំខាន​អ្វី​ឡើយ​បើ​ទោះជា​ការ​រួម​ភេទ​ស្ថិត​ក្នុង​កម្រិត​ណា​ក៏​ដោយ ។ ចងដៃ​ស្បួ​ន​រួច​មិន​អាច​ធ្វើការ​ស្រាយ​ត​ភ្ជាប់​មុខ​វះកាត់​នោះ​ឲ្យ​ដូច​ដើម​វិញ​បាន​ឡើយ​។

២-​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល គឺជា​វិធី​បញ្ឈប់​កំណើត​មិន​ឲ្យ​មានកូន​រហូត ដូច​ជា​ការ​ចងដៃ​ស្បូន​អីុ​ចឹ​ង​ដែរ​។ ការ​ចង​នេះ អាច​ធ្វើ​បាន​គ្រប់ពេល​ក្រោយ​ពី​ធ្វើការ​ពិគ្រោះ​ពិភាក្សា​បាន​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​។ គុណសម្បត្តិ​នៃ​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​នេះ​មាន​ដូច​ជា​៖

-​មាន​ប្រសិទ្ធភាព​ខ្ពស់​ហូរ​ដល់​ទៅ​៩៩,៨​ភាគរយ ប្រសិនបើ​ការ​វះ​ចង​ធ្វើ​បាន​ត្រឹម​ត្រួ​វ​។
-​សម​ស្រប​ចំពោះ​បុរស​ដែល​មិន​ចង់បាន​កូន​តទៅ​ទៀត​។
-​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​មានកូន​ពេល​រួម​ភេទ​សោះឡើយ​។
-​គ្មាន​ផល​រំខាន​បន្ទាប់បន្សំ​អ្វី​ទាំងអស់​។
-​ពេល​រួម​ភេទ​ទឹកកាម​អាច​នឹង​បាញ់​ចេញ​យា​៉​ង​រំជើបរំជួល​ធម្មតា គ្រាន់តែ​គ្មាន​មេជី​វិត​ឈ្មោល​តែ​ប៉ុណ្ណោះ​។
-​ការ​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មោល​មិន​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ផ្លួ​វ​ភេទ​នោះ​ទេ​។

យ៉ាងណាមិញ​បន្ទាប់​ពី​ធ្វើការ​វះ​ចង គូ​ស្វាមីភរិយា​ត្រូវ​តែ​ប្រើ​ស្រោមអនាម័យ​ឬ​មធ្យោបាយ​ពន្យារកំណើត​ដទៃ​ទៀត​ចំនួន​៣​ខែ​។ ការ​ចងដៃ​ស្បូន​និង​ចង​បំពង់​បង្ហូរ​មេជី​វិត​ឈ្មា​ល​ក៏​មាន​លក្ខខណ្ឌ​ផង​ដែរ​ដូច​ជា​៖

-​ប្រសិនបើ​ស្ត្រី​មាន​អាយុ​តិច​ជាង​៣០​ឆ្នាំ ត្រូវ​មានកូន​យ៉ាងតិច​៣​នាក់ ហើយ​កូន​ទី​៣​ត្រូវ​តែ​មាន​អាយុ​យ៉ាងតិច​បំផុត​២​ឆ្នាំ​។
-​ប្រសិនបើ​ស្ត្រី​មាន​អាយុ​ច្រើន​ជា​៣០​ឆ្នាំ​ត្រូវ​តែ​មានកូន​យ៉ាងតិច​២​នាក់ ហើយ​កូន​ទី​២​ត្រូវ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ ។
-​ត្រូវ​តែ​មានការ​ឯកភាព​គ្នា​រវាង​គូ​ស្វាមីភរិយា​ជា​មុន​សិន​ចំពោះ​ការ​សម្រេចចិត្ត​ធ្វើ​កិច្ចនេះ ៕