ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានឱកាស​បាន​បួស​កុំ​ពោល​ថា​ធុញទ្រាន់​នឹង​ការ​ពិចារណា​ធម៌

2 ឆ្នាំ មុន

គោល​ធម៌​ទាំង​៦​ប្រការ​គួរ​កុលបុត្រ កុលធីតា​ជា​ពុទ្ធសាសនិក ឬ​ប្រជានិករ​ទាំងអស់ ពិសេស​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​គួរ​ពិចារណា​រឿយ​ៗ​ដើម្បី​បានជា​ពន្លឺ​នៃ​បញ្ញា ។ ១- ពេល​បាន​ជួប​ព្រះ​ត្រៃ​បិដក មិនសូវ ចេះ អាន…

គោល​ធម៌​ទាំង​៦​ប្រការ​គួរ​កុលបុត្រ កុលធីតា​ជា​ពុទ្ធសាសនិក ឬ​ប្រជានិករ​ទាំងអស់ ពិសេស​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​គួរ​ពិចារណា​រឿយ​ៗ​ដើម្បី​បានជា​ពន្លឺ​នៃ​បញ្ញា ។

១- ពេល​បាន​ជួប​ព្រះ​ត្រៃ​បិដក មិនសូវ ចេះ អាន កុំ​ពោល​ថា លំបាក ត្រូវ​គិតដល់​ការ​បំពេញ​ព្រះ​បារមី​របស់​ព្រះសម្មាសម្ពុទ្ធ ។

២- ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ព្រះធម៌​ឱ្យ​បដិបត្តិ​, កុំ​ពោល​ថា ធ្វើ​មិន​បាន ត្រូវ​គិតដល់ ព្រះ​មហាករុណា​ទិ​គុណ​របស់​ព្រះ​អង្គ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​ពុទ្ធធម៌​ទាំង​១៨​ប្រការ និង​ត្រៃ​ចរិយា ។

៤- កំពុង​ធ្វើសង្គ្រាម​ជាមួយនឹង​កិលេស កុំ​ពោល​ថា ខ្ជិល​ឱ្យ​សោះ ត្រូវ​គិតដល់​សង្វេគ​វត្ថុ​៨​យ៉ាង​ក្នុង​វដ្ដៈ ។

៥- បាន​ដើរ​ក្នុង​ផ្លូវ​ឆ្ពោះទៅ​រក​អមតៈ​ដែល​ព្រះ​សុគត​ទ្រង់​ត្រាស់​សម្ដែង កុំ​ពោល​ថា ហត់នឿយ​ឡើយ ។

៦- មានឱកាស​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា កុំ​ពោល​ថា ធុញទ្រាន់ ត្រូវ​គិត​ថា ការ​ចេញ​ចាក​កាម​ជា​ការងារ​ដ៏​ប្រសើរ​បំផុត​ក្នុង​ភព​បី ។

ដោយហេតុ​ថា ព្រះ​ពោធិសត្វ​នៃ​យើង ព្រះ​អង្គ​បាន​កសាង​បារមី​អស់​រាប់​អសង្ខេយ្យ ប្រយោជន៍​ដើម្បី​ចេញ​ចាក​កាម​នេះឯង​ឱ្យ​ផុត ទើប​ដល់​នូវ​សេចក្តីសុខ​ពិតប្រាកដ​ពោល​គឺ​ព្រះ​និព្វាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ