ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​វ័យឆ្លាត​ម្នាក់​ទៀត​ហើយ ក្លាយជា​ម្ចាស់​មកុដ​កញ្ញាឯក​កម្ពុជា Miss Cambodia 2021

1 អាទិត្យ មុន
  • ភ្នំពេញ

កញ្ញា ជា ចា​រិ​នី ត្រូវ​បាន​កំណត់​អោយ​លើក​មកុដ និង​ជា​ម្ចាស់​ពាន​លេខ​១ ល្អ​ដាច់​គេ ក្នុង​ការ​ប្រឡង Miss Cambodia 2021​។ កញ្ញា​ក៏​ជា​បេ​ក្ខ​នារី ដែល​ព្យាយាម​តស៊ូ ឈ្មុល​ជាមួយ​ការ​ប្រឡង​មិនធម្មតា​ដែរ ដោយសារ​មាន​ប្រវត្តិ​ប្រឡង​ពី​មុន​។ ការ​ជំនះ​របស់​នាង​បាន​ដើរ​ដល់​គោលដៅ និង​ទទួល​ការ​សមបំណង ហើយ​បន្តដំណើរ​

រាជធានី​ភ្នំពេញ ៖ កញ្ញា ជា ចា​រិ​នី ត្រូវ​បាន​កំណត់​អោយ​លើក​មកុដ និង​ជា​ម្ចាស់​ពាន​លេខ​១ ល្អ​ដាច់​គេ ក្នុង​ការ​ប្រឡង Miss Cambodia 2021​។ កញ្ញា​ក៏​ជា​បេ​ក្ខ​នារី ដែល​ព្យាយាម​តស៊ូ ឈ្មុល​ជាមួយ​ការ​ប្រឡង​មិនធម្មតា​ដែរ ដោយសារ​មាន​ប្រវត្តិ​ប្រឡង​ពី​មុន​។ ការ​ជំនះ​របស់​នាង​បាន​ដើរ​ដល់​គោលដៅ និង​ទទួល​ការ​សមបំណង ហើយ​បន្តដំណើរ​ឆ្ពោះទៅ​មុខ​ទៀត​លើ​ឆាក​អន្តរជាតិ​។
ក្រោយ​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី កញ្ញាឯក​កម្ពុជា ស្រី​ស្អាត ជា ចា​រិ​នី ក៏​ក្លាយជា Miss International Cambodia 2021 និង​2022​។ តំណែង​ទាំង​២​នេះ នាង​អាច​មាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយ កម្មវិធី​ណា​ក៏​បាន​។

Picture

ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ កញ្ញា ម៉ៅ រស្មី ពាក់​ស្លាក​លេខ​៦ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​កញ្ញា ដាំ សុភ​ក្រ័​ស៊ី​ន​ឌី ចំណាត់ថ្នាក់​លេខ​៤ កញ្ញា ឆេ​ង សុភ​ត្រា និង​លេខ​៥ បាន​ទៅ​លើ កញ្ញា ហួ​ន ស្រី​ខួច​។

Picture

ការ​ប្រកួត​កញ្ញាឯក ឬ​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ឃើញ​ថា កាន់តែ​ទទួល​បានការ​ទាក់ទាញ និង​ប្រជាប្រិយ​ពី​សំណាក់​អ្នក​តាមដាន​។ ម្ល៉ោះហើយ សូ​ម្បី​តែ​ការ​រៀបចំ​ក៏​ផ្ចិតផ្ចង់ អ្វី​ដែល​ពិសេស​បេ​ក្ខ​នារី​ដែល​ដាក់​ពាក្យ​ប្រកួត​សុទ្ធតែ​ស្រស់​ស្អាត ហើយ​ពោរពេញ​ទៅ​ដោយ​ភាព​ក្លាហាន និង សមត្ថភាព​។

Picture

ចំណែក​កញ្ញា ជា ចា​រិ​នី ម្ចាស់​មកុដ ក៏​បាន​ឆ្លើយ​សំណួរ​ថា ដោយសារ​តែ​មាន​ភាព​ក្លាហាន ទើប​ធ្វើ​អោយ​នាង​បាន​មក​កាន់​វេទិកា​មួយ​នេះ​។ សម្រាប់​ការ​ប្រកួត​ជា​អ្វី​ដែល​នាង​អោយ​តម្លៃ​បំផុត ។ ហើយ​ការ​ប្រឡង​នេះ ក៏​បាន​ធ្វើ​អោយ​នាង​ក្លាយជា​មនុស្ស​រឹង​មាំ ដោយ​ចុះ​ចោល​ភាព​ភ័យ​ខ្លាច​ទាំងឡាយ ។ អ្វី​ដែល​សំខាន់​នោះ គឺ​មាន​ភាព​ក្លាហាន ហើយ​ខំ​បញ្ចេញ​សមត្ថភាព​នូវ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture