ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋានភ្នំឧត្តុង្គ អ៊ូអរឡើងវិញ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មិនត្រឹមជាកន្លែងគោរពសក្តារៈនោះទេ មណីយដ្ឋានភ្នំព្ររាជ្យទ្រព្យ ដែលគេស្គាល់ថា ជាភ្នំឧត្តុង្គនោះ ជាកន្លែងសម្រាកលម្ហែអារម្មណ៍ប្រកបដោយផាសុកភាព មានខ្យល់អាកាសល្អ ពិសេសមានម្ហូបអាហារបែបអ្នកស្រុកទទួលទានច្រើនមុខដូចជា ៖…

រាជធានីភ្នំពេញ ៖ មិនត្រឹមជាកន្លែងគោរពសក្តារៈនោះទេ មណីយដ្ឋានភ្នំព្ររាជ្យទ្រព្យ ដែលគេស្គាល់ថា ជាភ្នំឧត្តុង្គនោះ ជាកន្លែងសម្រាកលម្ហែអារម្មណ៍ប្រកបដោយផាសុកភាព មានខ្យល់អាកាសល្អ ពិសេសមានម្ហូបអាហារបែបអ្នកស្រុកទទួលទានច្រើនមុខដូចជា ៖ មាន់ដុត កង្កែបអំាង ខ្យងចំហ៊ុយ ចង្រឹតលីងជាដើម ។ នាឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ភ្នំឧត្តុង្គដែលនៅជិតភ្នំពេញបំផុតនេះ បានទទួលអ្នកដើរកម្សាន្ត និងធ្វើបុណ្យទានយ៉ាងច្រើន ក្រោយពីស្ងាត់មួយរយៈដោយកូវីដ ១៩ មកនោះ ។

ក្រោយពីគេធ្វើដំណើរចូលរមណីយដ្ឋានដែលមានដើមឈើផ្តល់ម្លប់ត្រជាក់ល្ហឹមនោះ ក្លិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ក៍បានហើរមកប៉ះច្រមុះអ្នកដែលបានទៅដល់ទៅនោះ ធ្វើឱ្យគ្រប់គ្នាដកចិត្តមិនរួច ។ ភ្ញៀវទេសចរមកដើរលេងនៅមរណីដ្ឋានភាគច្រើន បានឡើងលើភ្នំ ដើម្បីអុជធូប ថ្វាយផ្កាគោរពសក្ការៈព្រះសារីរិកធាតុ បន្ទាប់មកបាននាំគ្នា រកកន្លែងឈប់សម្រាកលំហែអារម្មណ៍នៅតាមតូចលក់ដូររបស់អ្នកស្រុកដែលមានអាហារឈ្ងុយឆ្ងាញទទួល ទាន ។

ភ្ញៀវទេសចរម្នាក់បានរៀបរាប់ថា គោលបំណងដែលគាត់ធ្វើដំណើរមកទីនេះ គឺចង់ឡើងលើកំពូលភ្នំ គយគន់ទេសភាព ស្រូបខ្យល់អាកាសបរិសុទ្ធនិងក្លក់រសជាតិម្ហូបនៅទីនេះ ។  « ម្ហូបសុទ្ធតែឆ្ងាញ់ៗ ប្លែកៗ ជាពិសេសក្លិន ដើរកាត់មិនទិញមិនបាន ឈ្ងុយណាស់» ។ កញ្ញារូបនេះ មកទីនេះជាលក្ខណៈក្រុមការងារ ដើម្បីកម្សាន្តអារម្មណ៍ បន្ទាប់ពីបុណ្យភ្ជុំរួចរាល់ ។ 

ភ្នំឧដុង្គមានទីតាំងស្ថិតនៅ ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានចម្ងាយពីភ្នំពេញត្រឹមតែ ៤០ គីឡូម៉ែត្រតែប៉ុណ្ណោះ ។ អ្នកលក់ដូរជាប្រចាំនៅទីនោះ អ្នកនាង សោ ស្រីរឿង បាននិយាយថា «ខ្ញុំលក់ដូរតាំងពីនៅលីវ រហូតមានកូន ហើយក៍នៅតែលក់ដូរ ដោយសារតែលក់ដាក់ ចំណូលក៏ល្អ ហើយនៅជិតផ្ទះទៀត ណាមួយភ្ញៀវមកទីនេះមិនគិតបុណ្យទានទេ គ្រាន់តែពេលបុណ្យច្រើនខុសធម្មតាពិតមែន» ៕ ដោយ ៖ ថាវី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ