ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់អឺរ៉ូ បន្តិចនៅថ្ងៃនេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់អឺរ៉ូ បន្តិចនៅថ្ងៃនេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៧០៧ រៀល ហើយលក់ចេញតែ ៤៧៥៤ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៤៧១៨ រៀល និងលក់ចេញរហូតដក់ទៅ ៤៧៦៥ រៀល ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៥ រៀល ហើយ ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩៣ រៀល លក់ចេញ ៣០២៣ រៀល និង ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៩៣ រៀល លក់ចេញ ៣៦២៨ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤០ រៀល លក់ចេញ ៣៤៤ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៦ រៀល លក់ចេញ ៣០៣៦ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល  រៀល លក់ចេញ ១២២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕                                                            

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ