ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ានួនល្អងអើយ !

8 ឆ្នាំ មុន

គោរម្យ​ងារ​«ឧកញ៉ា​»នៅ​កម្ពុជា​មាន​ក្រោម​មួយ​ពាន់​​នាក់​…​ក្រោម​បន្តិច​បន្តួច​ប៉ុណ្ណោះ​…។

មាន​ប្រាក់​កាស​ មាន​ទ្រព្យ​សម្បត្តិ​បរិច្ចាគ​​ជួយ​ស្ថាបនា​ជាតិ​លើស​ពី​២សែន​ដុល្លារ​…​ត្រូវ​បាន​ទទួល​នូវ​គោរម្យ​ងារ​«ឧកញ៉ា​» ។

គោរម្យ​ងារ​«ឧកញ៉ា​»នៅ​កម្ពុជា​មាន​ក្រោម​មួយ​ពាន់​​នាក់​…​ក្រោម​បន្តិច​បន្តួច​ប៉ុណ្ណោះ​…។

មាន​ប្រាក់​កាស​ មាន​ទ្រព្យ​សម្បត្តិ​បរិច្ចាគ​​ជួយ​ស្ថាបនា​ជាតិ​លើស​ពី​២សែន​ដុល្លារ​…​ត្រូវ​បាន​ទទួល​នូវ​គោរម្យ​ងារ​«ឧកញ៉ា​» ។

មិន​មែន​បាន​ងារ​«ឧកញ៉ា​»ហើយ​…​​ទៅ​រក​សីុ​មុខ​របរ​អាក្រក់​…​មុខ​របរ​ទុច្ចរិត​…​ផឹក​សីុ​ ស្រី​ញី​ អូន​បង​ ពាក់​ស្លាក ​​«ឧកញ៉ា​»គំរាម​គេ​ឯង​…​​ពើង​ទ្រូង​ឱ្យ​គេ​ខ្លាច​…​លែង​ប្រពន្ធ​ដើម​ដែល​ជួប​គ្នា​ក្នុង​គ្រា​ក្រ​…​ទៅ​យក​ប្រពន្ធ​ថ្មី​…​ប្រពន្ធ​ក្មេង​រាប់​មិន​អស់​…​អារាត់​អារាយ​ដើរ​ជំពាក់​ប្រាក់​គេ​មិន​សង​…​បោក​ឆ្វេង​ បោក​ស្តាំ​…​យក​ស្លាក​«ឧកញ៉ា​»ពាក់​លើ​​កណ្តាល​ដើម​ទ្រូង​…​នោះ​«មិន​មែន​ឧកញ៉ា​»ទេ​…​​ដែល​​អ្នក​ខ្លះ«​គ្រលាស់​»មក​វិញ​នាំ​ឱ្យ​ខ្មាស​គេ​…​នាំ​ឱ្យ​ខូច​ពូជ​ដល់​ឧកញ៉ា​ដ៏​ល្អ​…​ដ៏​ប្រពៃ​…​ដែល​កំពុង​ជួយ​ជាតិ​នៅ​ពាស​ពេញ​ប្រទេស​…។

ឧកញ៉ា​មហា​លោត​ផ្លោង​មួយ​នោះ​…​ពូកែ​លួង​លោម​«នួន​ល្អង​»តាម​ហាង​…​តាម​ខារ៉ាអូខេ​…​ជំពាក់​​ប្រាក់​គេ​អត់​សង​…​ប្រពន្ធ​រាយ​រង​រាប់​មិន​អស់​…​បោក​តាំង​ពី​តារា​ស្រស់​ប្រិម​ប្រិយ​…​យក​ទៅ​​ច្រៀង​រាំ​នៅ​ស្រុក​ប្រពន្ធ​ទី​២០​នៅ​ខេត្ត​ព្រៃ​វែង​​អត់​ឱ្យ​​កម្រៃសេវា​​…​ប៉ុណ្ណឹង​ហើយ​នៅ​ដើរ​អួត​ប្រាប់​គេ​ថា​ ខ្លួន​ជា​«ឧកញ៉ា​»ទៀត​…​​ហេ ! ហេ !

ឧកញ៉ា​មួយ​គ្រឿង​នេះ​…​មាន​ប្រពន្ធ​ចុង​ម្នាក់​ឈ្មោះ​ភា​…​ខ្លះ​ថា​ទី​៥​…​ខ្លះ​ថា​ទី៨​…​នៅ​ភ្នំពេញ​កំពុង​រក​ម៉ូយ​ក្រៅ​តាម​បណ្តាញ​ហ្វេស​ប៊ុក​…​ចង់​បាន​ម៉ូយ​ដុំ​ពី​កោះ​សន្តិ​ភាព​ម្នាក់​ឈ្មោះ​តារា​រះ​…​តែ​គ្នា​មាឌ​ល្អិត​ពេក​…​ក៏​ជេរ​គ្នា​ថា​ អាល្អិត​…​​ចាញ់​បង​ឧកញ៉ា​ខ្ញុំ​ឆ្ងាយ​ណាស់​… ឱ ! លោក​ប្តី​ស្រី​ភា​អើយ​…មិន​ខ្លាច​គេ«​គ្រលាស់​»ពាក្យ​​មក​វិញ​ទេ​ ឬ​អត់ ? ឱ ! ឧកញ៉ា​«នួន​ល្អង​»អើយ​…​
                    អាឡេវ