ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​១៣ ​ដល់​១៩ តុលា​ កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​កុំ​ប៉ា​សូ​លើក​ទី​១៨ ​ធ្វើ​ឲ្យ​មាន​ភ្លៀង ​និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១២ ខែតុលា​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​មួយ​ឈ្មោះ​ថា កុំ​ប៉ា​ស៊ូ លើក​ទី​១៨ ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១២ ខែតុលា​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​មួយ​ឈ្មោះ​ថា កុំ​ប៉ា​ស៊ូ លើក​ទី​១៨ ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន ហើយ​មាន​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៣-១៩ ខែតុលា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ក្រោយ​ពី​ឆ្លងកាត់​ប្រទេស​ហ្វី​លី​ពី​ន នៅ​ថ្ងៃ​ទី​១២ ខែតុលា ព្យុះ​កុំ​ប៉ា​ស៊ូ (KOMPASU) លើក​ទី​១៨​បាន កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ទិស​ដៅ​ឆ្ពោះ​មក​លិច ។ តែ​នៅ​ថ្ងៃ​ទី​១៣-១៤ ព្យុះ​កុំ​ប៉ា​ស៊ូ នឹង​ចូល​មក​កោះ​ហា​យ​ណាំ បន្ទាប់​មក​ចូល​ខេត្ត​វិញ​ប្រទេស​វៀតណាម​និង​ចុង​ក្រោយ​ថយឥទ្ធិពល​ជា​វិ​សម្ពាធ​មក​លើ​ប្រទេស​ឡាវ​។

ដោយឡែក​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​បណ្តា​ឥទ្ធិពល​មាន ៖ នៅ​ថ្ងៃ​ទី​១៣-១៤ ខែតុលា​ឥទ្ធិពល​ពី​ជ្រលង​នៃ KOMPASU 2118 ក្នុង​កម្រិត​មធ្យម ។ នៅ​ថ្ងៃ​ទី​១៥-១៧ ខែតុលា ឥទ្ធិពល​មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់​ជាមួយ​វិ​សម្ពាធ​ដែល​ស្ថិត ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ នៅ​ថ្ងៃ​ទី​១៨ -១៩ ខែតុលា ទ្រនុង​សម្ពាធ​ខ្ពស់​ចិន​និង​រំកិល​ចុះ​មក​ក្រោម​មក​ដល់​ភាគ​ខាងជើង​ន ព្រះរាជាណាចក្រ​កម្ពុជា​យើង ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១ អង្សា​សេ​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​តែ​នៅ​ថ្ងៃ​ទី​១៣-១៤ ខែតុលា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្ហូរ និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿន​មធ្យម​មាន​ជា អាទិ៍​ខេត្ត ៖ ប៉ៃលិន​, ពោធិ៍សាត់ , កំពង់ឆ្នាំង​, កំពង់ស្ពឺ , កណ្ដាល , តាកែវ​, ព្រៃវែង និង​រាជធានី​ភ្នំពេញ ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១ អង្សា​សេ​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០​អង្សា​សេ​។ អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ។

តែ​នៅ​ថ្ងៃ​ទី​១៣-១៥ ខែតុលា​អាច​មាន​ភ្លៀង​ច្រើន និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿនខ្លាំង និង​រលក​សមុទ្រ​ខ្ព​ស់មានជា​អាទិ៍​ខេត្ត ៖ កោះកុង , ព្រះ​សីហ​នុ​, កំពត , កែប ។ ដោយសារ​ស្ថានភាព​បែប​នេះ ក្រសួង​ធនធានទឹក សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ