ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ជាង​៣​ពាន់​គ្រឿង​ឡើង​ទៅ​កំសាន្ដ​នៅ​លើ​ភ្នំ​បូកគោ​ថ្ងៃ​ចូល​ឆ្នាំ

13 ឆ្នាំ មុន

ខេត្ដកំពត ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំប្រពៃណី​ជាតិ​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្សបូកគោ មាន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ជា​ច្រើននាក់​នាំ​គ្នា​ទៅ​លេង​កំសាន្ដ ស្រប​ពេល​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ កំពុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​លើ​ភ្នំ​បូកគោ។ ទោះបី​ស្ថានភាព​ផ្លូវ​ឡើង​ទៅ​កាន់​កំពូលភ្នំ​មានការ​លំបាក​ខ្លះ​ក៏​ដោយ ក៏​ភ្ញៀវ​ទេសចរ​ដែល​ចង់​ឃើញ​ទិ​ដ្ឋភាព​នៅ​លើ​កំពូលភ្នំ​បូកគោ​បាន​នាំ​គ្នា​ ជិះ​យានយន្ដ​ទៅ​កំសាន្ដ​មិន​អល់អែក​ឡើយ ។

ខេត្ដកំពត ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំប្រពៃណី​ជាតិ​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្សបូកគោ មាន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ជា​ច្រើននាក់​នាំ​គ្នា​ទៅ​លេង​កំសាន្ដ ស្រប​ពេល​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ កំពុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​លើ​ភ្នំ​បូកគោ។ ទោះបី​ស្ថានភាព​ផ្លូវ​ឡើង​ទៅ​កាន់​កំពូលភ្នំ​មានការ​លំបាក​ខ្លះ​ក៏​ដោយ ក៏​ភ្ញៀវ​ទេសចរ​ដែល​ចង់​ឃើញ​ទិ​ដ្ឋភាព​នៅ​លើ​កំពូលភ្នំ​បូកគោ​បាន​នាំ​គ្នា​ជិះ​យានយន្ដ​ទៅ​កំសាន្ដ​មិន​អល់អែក​ឡើយ ។

លោក​សយ ស៊ី​ណុ​ល អនុប្រធាន​មន្ទីរទេសចរណ៍​ខេត្ដកំពត មាន​ប្រសាសន៍​ថា តាមការ​កត់សំគាល់​ឃើញ​ថា​រដូវ​ចូល​ឆ្នាំ​ប្រពៃណីខ្មែរ​២០១០​នេះ ភ្ញៀវ​បាន​កើនឡើង​ជាងបណ្ដា​ឆ្នាំ​មុន​ៗ​ដែល​ទៅ​កំសាន្ដ​នៅ​ឧទ្យានជាតិ​ព្រះ​មុនី​វង្ស​បូក​គោ។ ឆ្នាំ​មុន​ៗ​មិនសូវមាន​ភ្ញៀវ​ឡើង​ទៅ​កំសាន្ដ​ទេ ដោយសារ​តែមានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ប៉ុន្ដែ​ឥឡូវនេះ​ផ្លូវ​ឡើង​ទៅ​កាន់​កំពូលភ្នំ​បូកគោ ក្រុមហ៊ុន​បាន​ក្រាល​កៅស៊ូ​ប្រហែល​ជាង​១០​គីឡូម៉ែត្រ​ហើយ ។
លោក​យ៉ង់ ភិ​រម្យ ប្រធាន​ឧទ្យាន​ជាតិព្រះ​មុនី​វង្ស​បូក​គោក​មាន​ប្រសាសន៍​ថា ពេលមាន​ពិធីបុណ្យ​ជាតិ​ផ្សេង​ៗ​ជា​រៀង​រាល់​ឆ្នាំ អាជ្ញាធរ​មិន​ដែល​ហាម​មិន​ឱ្យ​ភ្ញៀវ​ឡើង​ទៅ​កំសាន្ដ​នៅ​លើ​កំពូលភ្នំ​បូកគោ​ទេ។ ទោះបីជាផ្លូវ​កំពុង​ស្ថាបនា​មិន​ទាន់​រួចរាល់​ក៏​ដោយ ក៏ភ្ញៀវ​នៅ​ក្នុងស្រុក ជា​ពិសេស​ប្រជាពលរដ្ឋមក​ពី​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ទីនោះ ។

លោក​ស៊ុ​យ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ បាន​ថ្លែង​ថា រដូវ​ចូល​ឆ្នាំ​ថ្មី​មាន​រថយន្ដ​ចំនួន ៣.០៥០​គ្រឿង និង​ម៉ូតូ​ចំនួន​៦៣២​គ្រឿង និង​មនុស្ស​ជាង​២​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ទៅកំសាន្ដ​នៅ​ឧទ្យាន​ជាតិ​បូកគោ។ លោក​បន្ដថា អាជ្ញាធរ​ខេត្ដ​សំរេច​សុំ​ប្រាក់​វិភាគទាន​ពីម្ចាស់​ម៉ូតូ​១​គ្រឿងតំលៃ​៣​ពាន់​រៀល និងរថយន្ដ ១​គ្រឿង តំលៃ​៥​ពាន់​រៀល ទុក​ចែកចាយ​ដល់​សមត្ថកិច្ច​ការពារ​សណ្ដាប់ធ្នាប់ ជាពិសេស​ពេល​ចប់​បុណ្យ ត្រូវ​ប្រមូល​កាកសំណល់​ផ្សេង​ៗ​នៅ​លើ​កំពូលភ្នំ ។

ដោយឡែក​ចំពោះ​ករណី​គ្រោះថ្នាក់​ច​រាចរណ៍​នៅ​ខេត្ដកំពត តាម​លោក​ណុ​ប សា​រ៉េ​ត ប្រធាន​ការិយាល័យ​ចរាចរ​ជើង​គោក​ខេត្ដ​ឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​១៥​លើក​ក្នុងរយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់ គឺ​លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ដ ដែល​ជិះ​ម៉ូតូ​ទៅបុក​ដើម​អង្កាញ់​ស្លាប់​ដោយ​ខ្លួនឯង ​នៅ​ស្រុក​ឈូក ក្រៅពី​នេះ​គ្រាន់តែ​ជា​ការ​រង​របួសប៉ុណ្ណោះ ។