ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ប្រកាស​ព្រឹត្តិការណ៍ 21​មីនា​ជា​ផ្លូវការ

8 ឆ្នាំ មុន

ទីបំផុត​ក្រុមហ៊ុន Apple បាន​ប្រារព្ធ​ធ្វើ​ព្រឹ​តិ្ត​ការណ៍​នៅ​រដូវ​ផ្កា​រីក​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ មីនា ២០១៦​ដូចដែល​ព័ត៌មាន​ចចាមអារ៉ាម​កាលពី​ពេល​កន្លង​មក ។ ព្រឹ​តិ្ត​ការណ៍​នោះ​លោក​-​អ្នក​ឃើញ​ក្នុង​រូបភាព​ខាងក្រោម​នេះ

ទីបំផុត​ក្រុមហ៊ុន Apple បាន​ប្រារព្ធ​ធ្វើ​ព្រឹ​តិ្ត​ការណ៍​នៅ​រដូវ​ផ្កា​រីក​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ មីនា ២០១៦​ដូចដែល​ព័ត៌មាន​ចចាមអារ៉ាម​កាលពី​ពេល​កន្លង​មក ។ ព្រឹ​តិ្ត​ការណ៍​នោះ​លោក​-​អ្នក​ឃើញ​ក្នុង​រូបភាព​ខាងក្រោម​នេះ និង​ពាក្យ «Let us loop you in» ឬ​ប្រែ​ថា «​អនុញ្ញាត​សូម​ឱ្យ​យើង​បាន​អ្នក​នៅ​ក្នុងរ​ង្វិ​ល​ជុំ »  ។ 

ក្រុមហ៊ុន Apple ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ទាំង iPhone អេ​ក្រង់​៤​អីុ​ង និង iPad ទំហំ ៩.៧​អីុ​ង ។ iPhone នឹង​ត្រូវ​បាន​គេ​ហៅ​ថា iPhone 5SE ឬ iPhone កូនកាត់ ។ ក្រៅពី​នេះ​ផលិតកម្ម​របស់​វា​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ដែល​មាន​ក្នុង iPhone 6 ព្រមទាំង​ប្រព័ន្ធ NFC និង Apple Pay ផង​ដែរ ។ ដោយឡែក Tablet ជំនាន់​ថ្មី​ទំហំ ៩.៧​អីុ​ង នឹង​យកឈ្មោះ Air មក​ដាក់​បន្ថែម​ទៀត ៕